ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀននៅស្រុកសំរោងទង
ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៩កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០ នាទី ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖
1.ឈ្មោះ អៀម ភោគ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំ បឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
2.ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
3.ឈ្មោះ ម៉ៅ ធារ៉ា ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃត្រាច ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ ទូរសព្ទដៃចំនួន ០២ គ្រឿង ម៉ូតូ ០១ គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕