ហែកគុកដូចចិនហុងកុង តើអ្នកយាមទៅណាអស់ ?អ្នកទោស​ចំនួន​៧​នាក់ ​បានវាយជញ្ជាំងថ្មរបងគុក រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​÷​ អ្នកទោស​ចំនួន​៧​នាក់ ​បានវាយជញ្ជាំងថ្មរបងគុក រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តខេត្តស្ទឹងត្រែ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ដាក់​កម្លាំង​ជាច្រើន​ស្ថាប័ន​តាម​ចាប់​អ្នកទោស​ចំនួន​៧​នាក់​ដែល​រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​និង​បទល្មើស​ផ្សេងទៀត​បាននាំគ្នា​ប្រើ​ឧបករណ៍​ដើម្បី​រំដោះខ្លួន​ចេញពី​បន្ទប់​ខាងក្នុង​រួច​បន្ត​យក​ត្រសេះ​ និង​ដុំ​ឈើបុក​ទម្លុះ​របង​ថ្ម​គេចខ្លួន​បាត់អស់​។ ​គណៈ​មន្ត្រី​ពន្ធនាគារ​យាម​ការពារ​ឃើញ​ក៏បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ដេញចាប់ ​តែ​ចាប់​ពុំបាន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ ​អ្នកទោស​ទាំងនោះ​បានជា​ប់​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​និង​ករណី​ផ្សេងទៀត​ភាគ​ជនជាតិ​ឡាវ​និង​ខ្មែរ​៕