ដុំថ្ម២ដុំដែលចងខ្សែជ័រពីក្នុងការដ្ឋានសំណង់មួយកន្លែង ធ្លាក់លើចំកញ្ចក់កង់បីឥណ្ឌាមួយគ្រឿងធ្លុះចូលដល់កន្លែងអ្នកបេីកកង់បីអង្គុយ ប៉ុន្តែចាត់ទុកថាសំណាងដែលមិនមានមនុស្សរងគ្រោះថ្នាក់
ភ្នំពេញ÷ ដុំថ្ម២ដុំដែលចងខ្សែជ័រពីក្នុងការដ្ឋានសំណង់មួយកន្លែង ធ្លាក់លើចំកញ្ចក់កង់បីឥណ្ឌាមួយគ្រឿងធ្លុះចូលដល់កន្លែងអ្នកបេីកកង់បីអង្គុយ ប៉ុន្តែចាត់ទុកថាសំណាងដែលមិនមានមនុស្សរងគ្រោះថ្នាក់ ដោយសារកង់បីឥណ្ឌានោះ បេីកបរក្នុងល្បឿនយឺតល្មម តែប្រសិនបេីលឿនជាងនេះបន្តិច គឺចំអ្នកបេីកបរកង់បីឥណ្ឌាមិនខាននោះទេ នេះជាមហាសំណាងអ្នកបើកបរកង់បីនេះផ្ទាល់ដែលរួចផុតពីគ្រោះថ្នាក់នេះ កាលពីវេលាម៉ោង០៣:១០នាទីជិតភ្លឺ ចូលថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចអាគារខុនដូរកម្ពស់ខ្ពស់កប់ពពកមួយកន្លែង ស្ថិតនៅខាងលិចគល់ស្ពានហង្ស(កោះពេជ្រ) លេីផ្លូវលេខ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ដំណឹងបឋម) #សារព័ត៌មានហង្សតូច