ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​បានចាត់តំណាង នាំយកគ្រឿងឧបភោគ បរិភោគ និងថវិការ របស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ចុះសួរសុខទុក្ខ​ដល់ លោកវរសេនីយ៍ត្រី ពៅ សុវណ្ណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរុង ដែលបានជាសះស្បើយពីជំងឺកូវីត-១៩ និងកំពុងសម្រាកធ្វើចត្តាឡីសក័នៅផ្ទះ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ដល់ សុខទុក្ខ មន្រ្តីក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​បានចាត់តំណាង នាំយកគ្រឿងឧបភោគ បរិភោគ និងថវិការ របស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ចុះសួរសុខទុក្ខ​ដល់ លោកវរសេនីយ៍ត្រី ពៅ សុវណ្ណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរុង ដែលបានជាសះស្បើយពីជំងឺកូវីត-១៩ និងកំពុងសម្រាកធ្វើចត្តាឡីសក័នៅផ្ទះ ។ អំណោយដែល លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ផ្តល់ជូនរួមមាន៖
-អង្ករ ០១បាវ ស្មើ៥០គីឡូក្រាម
-ទឹកដោះគោឆៅ ០៤យួរ
-មី ០១កេស
-ម៉ាស់ ១០ដុំ
-ផ្លែឈើមួយចំនួន និងថវិកាចំនួន២០០.០០០រៀល ។

លោកវរសេនីយ៍ត្រី ពៅ សុវណ្ណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរុង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឳវាទ និងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ មានសុខភាពល្អ កម្លាំងកាយមាំមួន និងសម្រេចគ្រប់ភារ:កិច្ច ៕