ឃាត់ខ្លួនជើងខ្លាំងខាងកាប់ចាក់ម្នាក់ ក្រោយបានដើរចូលទៅកាប់ដល់ជនរងគ្រោះដល់កន្លែង តែសំណាងល្អជនរងគ្រោះបានរត់ទាន់ និងរាយការណ៍ដោយទៅសមត្ថកិច្ចភ្លាមៗ..

កណ្តាល៖ កំលាំងនគរបាល ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ ក្រោយបានដើរចូលទៅស្រែកគំរាមសម្លាប់ និង បម្រុងកាប់ជនរងគ្រោះ នៅនឹងកន្លែង តែសំណាងល្អ ដែលជនរងគ្រោះបាន រត់ទាន់និងបានរាយការណ៍ ទៅសមត្ថកិច្ចបានទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី៣០.០៩. ២០២១​ វេលា​ម៉ោង​០៩:៣០នាទី​យប់ នាចំណុចកើតហេតុ ភូមិ​ សៀមរាប​ ឃុំ​ សៀមរាប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមរយះរបាយការណ៍ប៉ូលីស បានបង្ហាញថា៖ ជនរងគ្រោះ ឈ្មោះ​ ណិប​ កេសា ភេទ​ ប្រុស​ អាយុ​ ៤៩ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ សៀមរាប​ ឃុំ​ សៀមរាប​ ស្រុក កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ មុខ​របរ​ កសិករ​។

ចំណែកឯជនសង្ស័យ​ ម្នាក់ ឈ្មោះ​ យ៉េន​ ចាន់​ដារ៉ា​ ភេទប្រុស អាយុ​ ២៨​ឆ្នាំ​ មុខរបរ ​ មិន​ពិត​ប្រាកដ មានទីលំនៅ​ ភូមិ​ សៀមរាប​ ​ឃុំ​ សៀមរាប​ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ​។​

វត្ថុ​តាងចាប់​បានយករួមមាន៖ ដាវ​ ផ្លែដែក​ ដង​ ឬស្សី​​ ប្រវែង​ ៧៧សង់ទីម៉ែត្រន១ដើមផងដែរ ។

​សមត្ថកិច្ចបានប្រាប់ថា៖ នៅមុន​ពេល​កេីតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​ផឹក​តែ​ នៅមុខផ្ទះ​សំណាក់​របស់​ខ្លួន​យីហោ​ កេសា​ តែម្នាក់ឯង​ ស្រាប់តែ​ជនសង្ស័យ​បានដេីរមកពីទិសខាងលិច​ដោយ​កាន់ដាវខាងលេី​ មកដល់​ចំណុច​​កេីត
ហេតុ​។

ភ្លាមៗនោះក៏ប្រទះ ឃើញជនរងគ្រោះ​កំពុង​អង្គុយ​ម្នាក់​ឯងក៏ឈប់​ហេីយស្រែគំរាមថា”អាញ់​និង​សម្លាប់​ហ្អែង​”ហេីយ​ជនសង្ស័យ​បាន​រត់​ចូល​ រួច​យាដៃបម្រុងកាប់​ជនរងគ្រោះ​ ឃេីញ​ដូច​នោះ​ជនរងគ្រោះ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ហេីយ​បិតទ្វា​ ដាក់​គន្លឹះ​ជាប់​ ពេល​នោះ​ជនសង្ស័យ​បាន​ស្រែក​នៅមុខផ្ទះ​ថា​ “អញនិង​សម្លាប់​ហ្អែង​ចោល” ភ្លាម​នោះ​ជនរងគ្រោះ​បាន​ តេទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ សៀមរាប​ ។

ក្រោយ​ពី​បាន​ទទួល​ពត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាងបញ្ជូន​មកកាន់អធិការ​ដ្ឋាន​ដេីម្បី​សាកសួរ​និង​កសាង​សំនុំរឿងតាម​និតិវិធី​ច្បាប់​៕