ខ្លាំងមែនឈ្មួញឈើឈ្មោះ (ចែឡែន) កំពុងតែបង្កើនការដឹកជញ្ជូនឈើ ខុសច្បាប់ចេញពីខេត្តព្រះវិហារចូលខេត្តកំពង់ធំយ៉ាងរលូន
ខេត្តព្រះវិហារ៖ យោងតាមសេចក្ដី រាយ ការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះចែឡែន បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។
សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះចែឡែន នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។ជាក់ស្តែងឡានរថយន្តដឹកឈើរបស់ឈ្មួញឈើឈ្មោះចែឡែននេះ មានរថយន្តសាំយ៉ុងពណ៌លឿង២គ្រឿង ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BA-5114 ១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ2AB-1191។
គេសង្កេតឃើញថាឈ្មួញឈើរូបនេះដឹកជញ្ជូនផលអនុផលព្រៃឈើស្ទើរតែសឹកផ្លូវអស់ទៅហើយ ប៉ុន្តែមន្ត្រីនិងជំនាញពាក់ព័ន្ធមិនអើពើសោះ។ ប្រជាពលរដ្ឋមួយចំនួនលើកឡើងថាសង្ស័យឈ្មួញឈើឈ្មោះចែឡៃនេះត្រូវដងត្រូវផ្លែជាមួយនឹងសមត្ថកិច្ចហើយមើលទៅបានជាដឹកបានដោយរលូនយ៉ាងដូច្នេះ។
អង្គរសារព័ត៌មានហង្សតូច មិនអាចសុំការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធជុំវិញរឿងរ៉ាវឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើនេះបានទេដោយមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង ៕