លោកឧត្តមសេនីយ៍ស្នងការ​ខេត្ត​កំពង់ចាម​-ត្បូងឃ្មុំ​ នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ប្រគល់ជូន​កងពលថ្មេីរជេីងលេខ២១​

កំពង់ចាម​:នៅព្រឹក​ថ្ងៃ​សុក្រ​ ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ រួមជាមួយលោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ុន​ មាគ៌ា​ ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ អមដំណើរ​ដោយលោកស្នងការរង​ លោកនាយការិយាល័យ​ និងសហការី​មួយចំនួនទៀត​ នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងលោកជំទាវ ជាថវិកាចំនួន​ ​៤០,០០០,០០០រៀល ប្រគល់ជូន​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ អុិន​ សុីដារ៉ា​ មេបញ្ជាការ​កង​ពលតូចថ្មេីរជេីងលេខ២១​ ដេីម្បីចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់ការសាងសង់អាគារថ្មី​ហ្វឹកហ្វឺន​យោធា​ ។

កម្មវិធី​នេះ​ ប្រព្រឹត្ត​ទៅ​នៅកងពលតូចថ្មេីរជេីងលេខ២១​ ដោយមានការអញ្ជេីញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ មេបញ្ជាការ​រងកងពល​ និងសមាជិក​សមាជិកាពាក់ព័ន្ធ​មួយចំនួ​នទៀត​ ផងដែរ​ ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ អុិន​ សុីដារ៉ា​ បានថ្លែងការផ្ដាំផ្ញេី​ គោរព​ជូនពរដល់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងលោកជំទាវ​ ដែលបានចាត់តំណាងនាំយកនូវថវិកា​ ដេីម្បីចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់ការសាងសង់អាគារថ្មី​ហ្វឹកហ្វឺន​យោធា​ នេះជាការរួមចំណែកយ៉ាងសំខាន់បំផុត​ក្នុងកសាងសងអាគារថ្មី​ សម្រាប់​បណ្ដុះបណ្ដាល​វគ្គជំនាញផ្សេងៗ​ ដល់កម្លាំងយោធា​ ។

បន្ទាប់​ពីការជួបសំណេះសំណាលរួមមក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ មេបញ្ជាការ​កងពលក៏បា​នអញ្ជេីញគណ:ធិបតីទាំងអស់​ ទស្សនកិច្ច​អំពីគ្រឿង​សព្វាវុធ​ផ្សេងៗ ដែលនៅសល់ពីសម័យសង្រាម​មក និងចូលរួមពិសារអាហារសាមគ្គី​ ផងដែរ​ ៕