ឃាត់ខ្លួនមនុស្ស០៦ នាក់ពាក់ព័ន្ធនាំមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃដោយមិនស្របច្បាប់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ : មេខ្យល់៦នាក់ពាក់ព័ន្ធនាំមនុស្សទៅរកការងាធ្វើនៅប្រទេសថៃ ដោយមិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន ប្រាប់ឲ្យដឹថាមេខ្យល់ទាំង៦នាក់ មានឈ្មោះ ១/ផុន សុហុភេទប្រុសអាយុ២៥ឆ្នាំ
២/-ប្រាក់ វណ្ណៈ ភេទប្រុសអាយុ៣៦ឆ្នាំ,
៣/វេត សារុំ ភេទប្រុសអាយុ២៦ឆ្នាំ,
៤/កែវ សិរី ភេទប្រុសអាយុ៣១ឆ្នាំ,
៥/លី ប៊ុនថន ភេទប្រុសអាយុ ៣៦ឆ្នាំ ទាំង៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង ,
៦/ម៉ឺន រុន ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តថាទាំង៦ នាក់ ក្នុងនោះ៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឃាត់ខ្លួ ចំណែក១នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោកលេខ៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនមេខ្យល់ទាំង៦នាក់ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថាមេខ្យល់ទាំង៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ហើយនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១៕