សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់ មួយកន្លែងលួចលាក់លេងនៅសង្កាត់ស្ទឹងមានជ័យ៣
ភ្នំពេញ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីមានការចុះផ្សាយពីបណ្ដាញសារព័ត៌មាន លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកនាយរងប៉ុស្តិ៍ នូ កាន់ណាលី ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែងក្បែរតារាងបាល់ ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយស្ថានភាពលំបាក ចង្អៀតផងនោះមុនកម្លាំងសមត្ថកិច្ចចុះទៅដល់ អ្នកញៀនល្បែងទាំងនោះបានរត់ចែកជើងគ្នាអស់ លទ្ធផលសមត្ថកិច្ចដកហូតបានមាន់ជល់១ក្បាល ទ្រង់មាន់និងសំភារៈមួយចំនួនទៀតដែលបន្សល់ទុកនៅកន្លែង។
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋដែលបានរាយការណ៍ និងអង្គភាពសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយ និងចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីទប់ស្កាត់នៃការជួបជុំប្រមូលផ្ដុំគ្នាដើម្បីរក្សាបាននូវវិធានការសុខាភិបាល ៣ កុំនិង ៣ ការពារដើម្បីទប់ស្កាត់និងបង្ការកុំឲ្យរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩។