ពពោះកូនទី ២ តារាស្រីហ្វីលីពីន ម៉ារីម៉ា និង ស្វាមី នៅតែស្អិតល្មួតដូចគូស្នេហ៍ថ្មីថ្មោង !
កំឡុងពេលនេះ តារាសម្ដែងដ៏ល្បីរបស់ហ្វីលីពីន Marian Rivera ដែលមហាជនស្គាល់ជា ម៉ារីម៉ា កំពុងពពោះកូនក្នុងផ្ទៃ ដែលជាតំណក់ឈាមទី ២ ជាមួយស្វាមីសំណព្វចិត្តគឺលោក Dingdong ។ ប្ដី-ប្រពន្ធអ្នកទាំងពីរកំពុងមានក្ដីសុខយ៉ាងខ្លាំង និង សម្ដែងនូវអារម្មណ៍រំភើបរាល់ថ្ងៃក្នុងការទន្ទឹងរង់ចាំឃើញមុខសមាជិកថ្មីរបស់ពួកគេ ។
ទោះបីរៀបការច្រើនឆ្នាំ និង មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ រហូតមកទល់ពេលនេះ ម៉ារីម៉ា ក៏កំពុងពពោះកូនម្នាក់ទៀតក្នុងផ្ទៃ ប៉ុន្ដែសេចក្ដីស្រឡាញ់ ភាពផ្អែមល្ហែមរវាងគូស្នេហ៍មួយគូនេះ តែងកើតមានឡើងមិនឱ្យលស់ថ្ងៃ ។ ជាក់ស្ដែង តាមរយៈទិដ្ឋភាពជាច្រើនសន្លឹកនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីសុភមង្គលយ៉ាងពេញទំហឹងរបស់គ្រួសារតារាហ្វីលីពីនខាងលើ ធ្វើឱ្យគេឯងសរសើរ ៕
ដោយ៖ បេប៊ី
រូបភាព៖ ហ្វេសប៊ុកផេក ម៉ារីម៉ា