អត់រាងចាល!!!បុរសម្នាក់ ធ្លាប់ជាប់គុក២លើកចំនួន១២ឆ្នាំ ពីបទលួច ពេលចេញមកវិញ លួចទ្រព្យសម្បត្តិគេម្តងទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២១ មានករណីជនសង្ស័យម្នាក់ធ្វើសកម្មភាព គាស់លួស សំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រង់ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ហេតុការណ៍ខាងលើនេះ ក្រោយពីជនរងគ្រោះបានមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ កម្លាំងសមត្ថកិច្ចបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាជនសង្ស័យឈ្មោះ កែវ ឈឺ ភេទ ប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ព័ន្ធនាគាចំនួន០២ លើករួចមកហើយ ពីបទលួច និងបានធ្វើការដកហូតម៉ូតូ១គ្រឿងម៉ាក HONDA C.125 ពណ៌ខ្មៅស៊េរី២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-7224 ដែលជនសង្ស័យយកមកលាក់ទុក នៅក្នុងព្រៃក្បែរថ្នល់រទេះ ភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន ។
ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង ចាត់ ការតាមនីតីវិធី ៕