ក្រុមហ៊ុនស៊ីងមុឹង(SINGMENG) គេចវេសមិនព្រមទូទាត់ ប្រាក់បំណុលជាង ២លានដុល្លារជូនក្រុមហ៊ុន សុីហ្វុក(CFOCN) ស្របតាមកិច្ចសន្យា

ភ្នំពេញ៖ កន្លងទៅ ក្រុមហ៊ុនSINGMENG គឺជាដៃគូសហប្រតិបត្តិការមួយរបស់ក្រុមហ៊ុន(ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិនណេតវើក ហៅកាត់ថា (CFOCN) អស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុន
បានទទួលខុសត្រូវក្នុងការផ្ដល់សេវាកម្មដូចជាការបញ្ជូនបណ្ដាញខ្សែកាបិ៍្លអុបទិក ធនធានច្រកបណ្ដាញ(Port) និងការដំឡើងខ្សែអ៊ីនធឺណេតឲ្យអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុន ស៊ីងមុឹង (SING MENG) ទទួលខុស ត្រូវក្នុងការផ្ដល់សេវា Broa dbang Internet (Bandwidth) និងកម្មវិធី (Content) ដល់អ្នកប្រើប្រាស់។

ភាគីក្រុមហ៊ុនទាំងពីរមានកិច្ចសន្យាតឹងរឹងសម្រាប់កិច្ចសហប្រតិបត្តិការខាងលើ គឺក្រុមហ៊ុន ស៊ីងមុឹង (SINGMENG) ត្រូវបង់ទាំងថ្លៃសេវាកម្មដូចជាអ៊ីនធឺណេតនិងកម្មវិធីជាដើម) ដែលក្រុមហ៊ុន សុីងមុឹង (SINMENG)ប្រមូលពីអ្នកប្រើប្រាស់រៀងរាល់ខែ។

ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ ក្រុមហ៊ុនសុីងមុឹង (SINGMENG) មិនបានអនុវត្តកិច្ចសន្យាអស់រយៈពេលជាច្រើនឆ្នាំហើយ ថែមទាំងបដិសេធមិនបង់លុយជូនក្រុមហ៊ុន សុីហ្វុកCFOCN ។

ហើយបានប្រើប្រាស់និងកាន់កាប់ធនធាននិងសេវាកម្មបណ្ដាញរបស់ក្រុមហ៊ុន សុីហ្វុក CFOCN ដោយឥតគិតថ្លៃ។រហូតមកដល់ពេលនេះក្រុមហ៊ុនស៊ីងមុឹង (SINMENG)បានជំពាក់បំណុលជាប្រាក់ថ្លៃសេវាកម្មច្រកបណ្ដាញជាង២ លានដុល្លារអាម៉េរិកដល់ក្រុមហ៊ុនស៊ីហ្វុក (CFOCN) ។

រឿងរ៉ាវខាងលើនេះបន្ទាប់ពីការសម្របសម្រួល          និងការ  សម្រេចដោយនិយ័តករទូរគមនាគមន៍កម្ពុជា លេខ០១៥៤(ន.ទ.ក) ក្រុមហ៊ុនស៊ីងមុឹង(SIN GMENG)ត្រូវទូទាត់ ប្រាក់បំណុលជូនក្រុមហ៊ុន សុីហ្វុក(CFOCN) ស្របតាមកិច្ចសន្យាហើយវាមិនត្រឹមត្រូវទេដែលមិនទូទាត់ប្រាក់បំណុល។ ដូច្នេះ ន.ទ.ក បានចេញលិខិតលេខ ០១៥៤ ន.ទ.ក នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីរក្សាសណ្តាប់ធ្នាប់រៀបរយក្នុងការប្រកបអាជីវកម្មក៏ដូចជាសុចរិតភាពរបស់ប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍និយ័តករទូរគមនាគមន៍កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន សុីហ្វុក(CFOCN) បញ្ឈប់ការផ្ដល់សេវាបណ្ដាញខ្សែកាប្លិ៍អុបទិកដល់អតិថិជនរបស់ក្រុមហ៊ុន ស៊ីងមុឹង(SINMENG) ជាបណ្ដោះអាសន្នរហូតដល់ក្រុមហ៊ុនស៊ីងមុឹង (SINGMENG)ធ្វើការទូទាត់បំណុលរួចរាល់។