ក្រោយកើតអំពើហិង្សាឡើងកក្រើកនៅហាង(KTVជំនោរមករា)ឥឡូវលោក ហាក់ លី បានប្ដឹងបកម្ចាស់ហាងវិញ ពីបទបរិហារកេរ្តិ៍ឱ្យមានការរើសអើង

ព្រៃវែង៖ បន្ទាប់ពីមានប្រតិកម្មខ្លាំងខ្លាពីសំណាក់មហាជន! ខណៈស្ដ្រីជាម្ចាស់ហាងKTVម្នាក់ បានរបួសត្រង់ជាំក. និងសម្ភារៈក្នុងហាងបានរងការខូចខាត!។

ព្រោះមានអំពើហិង្សារវាងភ្ញៀវមួយក្រុមគ្នា៥នាក់ និងសន្តិសុខ.ម្ចាស់ហាង.នារីKTV បណ្ដាលឱ្យភាគីអ្នកនៅហាង រត់ជាន់ជើងគ្នាផ្អើលទាំងយប់នោះមក ឥឡូវនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហាក់ លី ដែលរងការចោទប្រកាន់បានប្រាប់«សារព័ត៌មាន » ថា៖ លោកបានប្ដឹងបកវិញហើយ។ គឺប្ដឹងស្ដ្រីជាម្ចាស់ហាង (KTVជំនោរមករា)ឈ្មោះ ឡោ សារុំ និងកូនប្រុស ឈ្មោះ ម៉េង ឆានន់ ពីបទ៖(បរិហារកេរ្តិ៍អោយមានការរើសអើង តាមបណ្ដាញសង្គមហ្វេសប៊ុក)ចូលអធិការស្រុកពារាំង។

ទន្ទឹមនិងនោះនារីៗ ក្នុងហាងនិយាយថា៖ មុនដំបូងក្រុមជនបង្កបានចូលផឹកស៊ីច្រៀងKTVឱបថើបស្រីស្រវឹងជោគជាំរួចអុកឡុកទាត់ធាក់សម្ភារៈក្នុងហាង វ៉ៃសន្តិសុខ ម្ចាស់ហាងនិងដកកាំភ្លើងខ្លីអាម៉េ សំឡុតប្រុងបាញ់សម្លាប់ទៀតផង។

មូលហេតុ៖ មកពីជនបង្កខឹង នារីក្នុងហាង(ដៃគូខ្លួន)ឈ្មោះ អាម៉ី មិនព្រមទៅដេកជាមួយ ដើម្បី«បន្ធូរអារម្មណ៍» នៅផ្ទះសំណាក់។

ហេតុការណ៍ហិង្សា ដ៏កក្រើកនេះបានកើតឡើង នាឱកាសបុណ្យចូលឆ្នាំចិន វៀតណាម កាលពីម៉ោង12:50នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងហាងKTVយីហោ(ជំនោរ មករា) ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ជាមួយគ្នានោះប្ដីស្ដ្រីរងគ្រោះនិងជាម្ចាស់ហាងបានប្រាប់«អ្នកសារព័ត៌មាន» នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា៖ នៅមុនពេលកើតហេតុ ក្រុមជនបង្កមានគ្នា5នាក់។បានមកផឹកស៊ីច្រៀងKTVនៅក្នុងហាង «ជំនោរមករា»របស់ខ្លួន ដោយឱបថើបនារី ក្នុងហាងជាដៃគូអង្គុយកំដរចាក់ស្រាឱ្យ ខណៈជនដៃដល់យកនារីឈ្មោះ(អាម៉ី)អង្គុយកំដរ។

លុះដល់ម៉ោងកើតហេតុ ស្រវឹងជោគជាំ លោក ហាក់ លី (ជនបង្ក)បានបបួលស្រីក្នុងហាង(ដៃគូកំដរ)ឈ្មោះ.អាម៉ី.ឱ្យទៅដេកជាមួយខ្លួននៅផ្ទះសំណាក់ ក្នុងបំណង(បន្ធូរអារម្មណ៍.ភាពតានតឹង)!។

លុះ(អាម៉ី)បដិសេធ ប្រកែកមិនព្រមទៅដេកជាមួយ បណ្ដាលឱ្យឈ្មោះ ហាក់ លី ខកបំណងដែលកំពុងចង់រួមភេទ។ក៍កើតជារឿងក្ដៅក្រហាយ«ឈួលចុងច្រមុះ ក្រពុលមុខ ឡូឡារអុកឡុក វាយទាត់ធាក់សម្ភារៈ ទូទឹកកកក្នុងហាង» បណ្ដាលឱ្យរងការខូចខាត។ខណៈនោះស្ត្រី រងគ្រោះឈ្មោះ ឡោ សារុំ ជាម្ចាស់ហាងបានចេញមកសួរនាំ ស្រាប់តែ លោក ហាក់ លី ស្ទុះវ៉ៃឈ្មោះ ឡោ សារុំ ត្រូវ១ដៃចំកញ្ចឹងក.បណ្ដាលឱ្យរបួសជាំក.ហើយ លោក ហាក់ លី បន្តវ៉ៃសន្តិសុខជាច្រើនដៃទៀតផង។

ប្រភពដដែលបន្តថា៖ ក្នុងពេលនោះ លោក ហាក់ លី បានបង្ហើរពាក្យបោះសម្ដីខ្លាំងៗថា៖ ខ្លួនជាប៉ូលិសធ្វើការធំ មានខ្នងបង្អែករឹងមាំជាថ្នាក់ដឹកនាំ ចង់បិទKTV ម៉ោងណាក៍បាន ទោះបាញ់បោះក៍គ្មាននរណាហ៊ានចាប់ខ្លួនដែរ។ជាងនេះទៅទៀតជនបង្កបានចូលបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀតផង ជាហេតុនាំឱ្យក្រុមនារីៗសន្តិសុខរួមទាំងម្ចាស់ហាង រត់ជាន់ជើងគ្នាផ្អើលទាំងយប់។ក្រោយកើតហេតុឈ្មោះ ហាក់ លី រួមនិងបក្ខពួកបានចេញ ទៅផ្ទះរាងៗខ្លួនដូចគ្មានរឿងអ្វីកើតឡើងសោះ។

ទោះជាយ៉ាងណាក៍ដោយ៖ គ្រួសាររងគ្រោះជាម្ចាស់ហាង(KTVជំនោរមករា)បានប្ដឹងទាមទារសំណងជំងឺចិត្តចំនួន1.0000$ និងស្នើរឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ខណៈសន្តិសុខនៅក្នុងហាងម្នាក់ទៀត ក៍បានដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះលោក ហាក់ លី បន្ថែមផងដែរ ពីបទ៖ហិង្សាដោយចេតនា៕