ផ្ទះពីរខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង រួមនិងទ្រព្យសម្បត្ដិមួយចំនួន
ខេត្តសៀមរាប: ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថា ផ្ទះពលរដ្ឋ ដែលរងការឆេះទាំងស្រុងចំនួន២ខ្នង គឺនៅជាប់គ្នា ក្នុងទីតាំងដីឡូត៍តែមួយ ម្ចាស់តែមួយ ប្រភេទផ្ទះផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងក្ដា ទំហំ៖
-ទី១ ទំហំ ៧x១២ម៉ែត្រ
-ទី២ ទំហំ ៦x១២ម៉ែត្រ។
ម្ចាស់ផ្ទះ ប្ដីមាន ឈ្មោះទេព សំបាន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អាជីវករ ប្រពន្ធឈ្មោះជាតិ សាហៀង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ អាជីវករ។
ករណីនេះបណ្ដាលឲ្យខូចខាត ប្រាក់ដុល្លារចំនួន ៤០០០ដុល្លារអាមេរិច ម៉ូតូចំនួន ៣គ្រឿង រុឺម៉កចំនួន ២គ្រឿង នឹងសម្ភារប្រើប្រាស់ផ្សេងៗក្នុងផ្ទះទាំងស្រុង។
ក្នុងប្រតិបត្តិការ នេះ សមត្ថកិច្ច ជួយពន្លត់ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុងសៀមរាបចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។
ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ប្រើអស់ទឹកចំនួន៤ឡាន ស្មើនឹង១៦០០០លីត្រ។
ក្នុងនោះ រថយន្ដរបស់កងរាជអាវុធហត្ថចំនួន២គ្រឿង ប្រើទឹកអស់១ឡានស្មើនឹង៣០០០លីត្រ។
រថយន្ដរបស់ស្នងការនគរបាល ចំនួន៣គ្រឿង ប្រើទឹកអស់១ឡានស្មើនឹង៦០០០លីត្រ
រថយន្ដរបស់អាជ្ញាធរអប្សរាចំនួន ២គ្រឿង ប្រើទឹកអស់២ឡានស្មើ៧០០០លីត្រ។«មូលហេតុ ទុស្សេខ្សែភ្លើង» ទោះជាយ៉ាងណា ពុំបណ្ដាលឲ្យឆេះរាលដាល ឫរងគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ដោយរលត់វិញទាំងស្រុងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃដដែល៕