ក្ដៅៗសាហាវណាស់ទំនាស់រឿងចតរថយន្តមួយភ្លេត អ្នកបើកម៉ូតូកង់បីជាខ្មាន់កាំភ្លើង ហៅបក្ខពួកមកបាញ់បណ្តាលឲ្យស្លាប់៣នាក់….

ភ្នំពេញ: អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ជាខ្មាន់កាំភ្លើងមានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿងខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៍កើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវរួចខ្មាន់កាំភ្លើងជាអ្នករត់ម៉ូតូកង់បីបានហៅបក្សពួកមកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យស្លាប់បុរស៣ នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៩ និង ២៥ នាទីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លក ថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះទី១ មានឈ្មោះប៉ូ សូភី ទី២មានឈ្មោះសុី ដេត ចំណែកទី៣ មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុខាងលើ បន្ទាប់មកឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេលេបដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីក៏បានបើកចេញទៅបាត់ លុះមួយសន្ទុះក្រោយមកម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បីជាខ្មាន់កាំភ្លើងបានហៅបក្សពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងអ្នកម៉ូតូកង់បីឥណ្ឌាបានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលកំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ចំនួន៣ គ្រាប់ត្រូវបុរសចំនួន៣នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្លាប់ ភ្លាមៗនោះប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង ៣ នាក់ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់នៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួនទាំងបីនាក់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់÷។ (រាយការណ៍ដោយ-K.2)