បង្ហាញរូបរាងទាំងដុលនៃឈុតណាងជាតិកម្ពុជា ដែលគេទើបដំឡើងបញ្ចូលគ្នានៅមុននេះ !
កាលពីសប្តាហ៍កន្លងទៅ ប្រិយមិត្តអ្នកគាំទ្របានដឹងរួចមកហើយថា ឈុតតំណាងជាតិរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវលើកបង្ហាញតាមរយៈកម្មវិធីប្រកួតសម្រស់ Miss Universe ប្រចាំឆ្នាំ ២០១៨ នោះ បានច្នៃរួចរាល់ហើយ ដោយហាង Madam Boutique ។ បើតាមការលើកឡើងនាពេលកន្លង ឈុតនេះមានតម្លៃជាង ៣ ០០០ ដុល្លារ និង ចំណាយពេលជាង ២ ខែ ដើម្បីច្នៃម៉ូដនេះឡើង ។
ស្របគ្នានោះ ប្រិយមិត្តក៏បានត្រឹមតែឃើញនូវរូបភាពសំពត់ និង គ្រឿងប្រដាប់តែងកាយខ្លះៗ ដែលនឹងត្រូវបំពាក់លម្អលើបវរកញ្ញា រឿន ណាត តែប៉ុណ្ណោះ ដោយមិនទាន់បានឃើញនូវការដាក់បង្ហាញ និង ដំឡើងរូបរាងទាំងដុលនៃឈុតមួយនោះនៅឡើយ ហើយសូម្បីតែឈ្មោះក៏គេមិនទាន់បានបង្ហាញប្រាប់ផងដែរ ។
នាថ្ងៃនេះប្រិយមិត្តនឹងបានឃើញជាក់ពីរូបរាងទាំងដុលនៃឈុតមួយនេះ បន្ទាប់ពីមានការដំឡើងចេញជារូបរាងនៅពេលនេះ នៅឡើយរង់ចាំតែបំពាក់លើខ្លួន បវរកញ្ញា រឿន ណាត ជាផ្លូវការតែប៉ុណ្ណោះ ។ ពិតណាស់ក្រោយពីដំឡើងឈុតតំណាងជាតិមួយនេះរួច ភាពស្រស់ស្អាត និង សោភណ្ឌភាពនៃឈុតនេះ ក៏ចាប់ផុសអណ្តែតចេញមកផងដែរ ជាមួយនឹងភាពប្រណីតដែលស្តែងឱ្យឃើញពីអត្តសញ្ញាណជាតិខ្មែរពិតៗ ។ ខណៈនេះដែរ គេនៅរង់ចាំតែការពណ៌នា និង បើកបង្ហាញជាផ្លូវការនៃឈុតមួយនេះប៉ុណ្ណោះ ។
ចង់ដឹងថា ឈុតតំណាងជាតិកម្ពុជា ដែលដំឡើងហើយនេះមានភាពស្រស់ស្អាតខ្លាំងកម្រិតណា សូមទស្សនារូបភាពទាំងនេះ ៕
ដោយ ៖ សាកល
រូបភាព ៖ ហ្វេសប៊ុក