មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១៧រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ

ភ្នំពេញ៖មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១៧រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ។ប្រកាសមុខតំណែង៨៦រូបនិងតំឡើងឋានន្តរសក្តិ១៣១រូប។ក្នុងនោះប្រកាសតែងតាំងនិងប្រគល់ភារកិច្ចលោកស្នងការរង០៥រូបផងដែរ។ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតំឡើងឋានន្តរសក្តិបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១២ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ដែលជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាបុគ្គលិក។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ៕