តើខ្នងធំប៉ុណ្ណាទៅ? បានជាសង្វៀនបញ្ជល់មាន់ យូគី និងអាប៉ោងដុះស្លែមួយកន្លែងនៅខេត្តរតនគីរី មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបសោះ
រតនៈគិរី ៖ សង្វៀនបញ្ជល់មាន់និងអាប៉ោងព្រមទាំយូគីដ៏ធំសម្បើមនៅក្នុងខេត្តរតនគិរី កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ។
ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលដូចផ្សិតគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិតនៅក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះ លោក (តន ) ហើយក៍បានអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុង ខេត្តរតនគិរី ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូន។
គេលេងភ្នាល់គ្នាដាក់លុយក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងនេះ គឺស្ថិតនៅចំការស្វាយចន្ទី នៅចំណុចភ្នំយោល អូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី ។ ទីតាំងខាងលើនេះគឺពួកមេខ្លោងញៀនល្បែងបើកលេងបញ្ជល់មាន់ អាប៉ោងនិងយូគី លេងយ៉ាងគគ្រឹកគគ្រេងដោយពុំឃើញមានសមត្ថកិច្ច និង អាជ្ញាធរចុះបង្ក្រាបឡើយ ។
ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះបានធ្វើការបើកលេងជាច្រើនខែមកហើយ ហើយក៍គ្មានការរំខានដល់សមត្ថកិច្ចឬក៍អាជ្ញាធរ នៅទីនោះឡើយ។
ដូច្នេះសូមលោកអភិបាលនៃគណៈអភិបាលខេត្តរតនៈគិរី ជាពិសេស ឯកឧត្តមស្នងការ យិន សំណាង នឹង ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី មេត្តាបញ្ជូនកូនចៅក្រោមឱវាទចុះទៅត្រួតពិនិត្យនឹងធ្វើការបង្រ្កាបផងទាន។