លោក វរសេនីយ៍ត្រីឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ចែកអំណោយជូនប្រជាការពារចំនួន ១៤នាក់
ភ្នំពេញ៖ នាវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចំណាយថវិកាផ្ទាល់ខ្លួន និងចែកសំលៀកបំពាក់ឯកសណ្ឋាន ដល់កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣។
ក្នុងឱកាសនៃការចែកជូនអំណោយនោះ លោក វរសេនីយ៍ត្រី ឯម ភារី មានការកោត សរសើរជាខ្លាំងដល់កម្លាំងប្រជាការពារ ដែលតែងតែសហការគ្នាយ៉ាងស្អិតរមួតជាធ្លុងមួយ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងកិច្ចខិតខំបំពេញការងារ យ៉ាង សកម្ម ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងតាមភូមិ.សង្កាត់ យ៉ាងល្អប្រសើរ ទោះគ្មាន ប្រាក់ខែ តែដោយមានស្មារតីអង់អាច ក្លាហាន មានឆន្ទៈខ្ពស់ រួមទាំងការស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ទើបធ្វើឱ្យប្រជាការពារយើង បំពេញកិច្ចការនុកិច្ចបានយ៉ាងល្អនាពេលកន្លងមកនេះ។
អំណោយដែលចែកជូនប្រជាការពារមានចំនួន ១៤នាក់ ក្នុងម្នាក់ៗ ទទួលបាន
១.សំលៀកបំពាក់ឯកសណ្ឋានប្រជាការពារ
២.អង្ករ ១០គីឡូក្រាម
៣.ថវិការចំនួន៤០,០០០ មុឺនរៀល
លោកវរសេនីយ៍ត្រី ឯម ភារី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយសម្រួលដល់ជីវភាពបងប្អូនបានមួយចំណែកផងដែរ។ឆ្លៀតក្នុងឱកាសនោះ លោកឯម ភារី បានផ្តាំផ្ញើសាកសួរសុខទុក្ខតាមប្រសាសន៍របស់លោកវេសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ។
ក្នុងពិធីចែកអំណោយនោះដែរ ប្រជាការពារសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការនគរបាលខណ្ឌមានជ័យ តែងតែ យកចិត្តទុក ដាក់គិតគូដល់សុខទុក្ខកម្លាំងប្រជាការពារជាហូរហែរកន្លងមក។