សមត្ថកិច្ចចំរុះ ចុះឃាត់គ្រឿងចក្រ និងរឹបអូសគ្រឿងចក្រចំនួនពីគ្រឿង ដែលឈូសឆាយដីព្រៃអត់ច្បាប់អនុញាត

ខេត្តឧត្ដរមានជ័យ៖​ នៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចចំរុះ ចុះបង្ក្រាបគ្រឿចក្រឈូសឆាយដីព្រៃ អត់ច្បាប់អនុញ៉ាត ស្ថិតនៅចំណុចអូរទឹកខួបក្នុងភូមិទទួលគ្រោះ ឃុំថ្លាតស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

កំលាំងចុះបង្ក្រាបរួមមាន៖ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុអន្លង់វែងចំនួន០៥នាក់ អាវុធ០៣ដើមវិទ្យុ០៥គ្រឿង រថយន្ត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថ ស្រុកអន្លង់វែង សហការជាមួយកំលាំងចំរុះរួមមាន រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ÷
ចំនួន០៤នាក់ អធិការដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាបចំនួន០១នាក់ នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចំនួន០១នាក់ក្រុមប្រឹក្សាឃុំ អន្លង់វែង ចំនួន០១នាក់ សរុបចំនួន១៣នាក់ ដឹកនាំបញ្ជារួមដោយលោក ទៀង ដាវិទ្យ អនុប្រធាននាយកដ្ឋាននិតិកម្មនិងការពង្រឹងច្បាប់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តឧត្តរមានជ័យ បានចុះពិនិត្យទីតាំងដីឈួសឆាយ ចំនុច GPS (០៤០៩២០៥.១៥៦៦៤៦៩ )អូរទឹកខួបភូមិទូលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដែលមានម្ចាស់ឈ្មោះ អុី ណារុន ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ(ភ្នំពេញ)បច្ចុប្បន្នមិនបានរស់នៅលើទីតាំងដី
លទ្ធផលចាប់យកនៅវត្ថុតាងរួមមាន
១៖អេស្កាវ័ទ័រម៉ាកCATចំនួន០១គ្រឿង
២៖អាប៊ុលម៉ាកKOMATSU.D៨៥
ចំនួន០១គ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើ រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី៕