មន្ទីរពេទ្យឈ្មោះ (ជា ប្រាំង) ច្រឡំប្រើថ្នាំខុសបណ្ដាលឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់

ភ្នំពេញ៖ ពេទ្យឯកជនមួយកន្លែង ដែលមានឈ្មោះថា (ជា ប្រាំង) ច្រឡំប្រើថ្នាំខុសបណ្ដាលឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់ ស្ថិតនៅ
ផ្ទះលេខ 17K នៅលើដងផ្លូវ 114 ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១កន្លងទៅ។

សូមបញ្ជាក់ថា មានបុរសវ័យ ២៩ ឆ្នាំម្នាក់ មានអាការៈចុកពោះ ក៏រត់ទៅរកសេវាព្យាបាលពេទ្យឯកជន ដែមានឈ្មោះថា (ជា ប្រាំង) នៅវេលាម៉ោង ១០ព្រឹក នៅពេលនោះគ្រូពេទ្យក៏បានធ្វើការជួសឈាមមើល រួចរាល់ហើយក៏ប្រាប់ទៅកាន់អ្នកជំងឺថា អ្នកជំងឺមានមេរោគក្រពះ បន្ទាប់មកពេទ្យក៏បានព្យួរសេរ៉ូមឲ្យទៅអ្នកជំងឺ និងផ្សំថ្នាំឱ្យសម្រាប់លេប សុំធ្វើការចាប់តាំងពីម៉ោង ព្រឹករហូតដល់ម៉ោង ១២និង ០០នាទី ថ្ងៃត្រង់ ពេទ្យបានព្យួរសេរ៉ូមចំនួន ៤កំប្លោក អោយអ្នកជំងឺ ដែលឈឺពោះនោះ ។

ក្រោយពេលដែលគ្រូពេទ្យព្យួរសេរ៉ូមឲ្យអ្នកជំងឺរួចហើយ ក៏ឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញ នៅពេលដែលវិលត្រឡប់ទៅដល់ផ្ទះវិញអ្នកជំងឺឃ្លានបាយក៏បរិភោគបាយ នៅពេលដែលហូបបាយរួចរាល់ហើយ អ្នកជំងឺក៏លេបថ្នាំធ្វើតាមការណែនាំរបស់ពេទ្យ នៅពេលដែលលេបថ្នាំរួចបន្តិចមកអ្នកជម្ងឺចាប់ផ្ដើមត្រដរខ្យល់តែម្ដង ក្រោយពីប្រតិកម្មថ្នាំគ្រួសាររបស់អ្នកស្លាប់ក៏បានយកអ្នកជំងឺត្រឡប់ទៅកាន់មន្ទីរពេទ្យឯកជនវិញ គឺមន្ទីរពេទ្យ (ជា ប្រាំង) នៅពេលដែលទៅដល់ពេទ្យ ពេទ្យមិនទទួលព្រោះឃើញអ្នកជម្ងឺមានអាការជិតដាច់ខ្យល់ ភ្លាមៗនោះផងដែរក្រុមគ្រួសាររបស់សព ក៏បានដឹកសាកសពទៅកាន់មន្ទីរពេទ្យរដ្ឋ គឺពេទ្យរុស្ស៊ី ទៅមិនទាន់ដល់ពេទ្យផងអ្នកជំងឺក៍ដាច់ខ្យល់ស្លាប់តាមផ្លូវ ។

ក្រោយមកក្រុមគ្រួសារសព បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៅពេលដែលទទួលបានពាក្យបណ្ដឹង នឹងធ្វើការសួរនាំរួចរាល់ហើយ សមត្ថកិច្ចក៏បានទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែងនោះដែលមានឈ្មោះថា (ជា ប្រាំង) និងមានមន្ត្រីជំនាញផ្នែកចក្ខុកោសល្យវិច័យទៅដល់ផងដែរ ក្រោយពីការសាកសួរទៅកាន់មន្ត្រីជំនាញចក្ខុកោសល្យវិច័យអំពីអ្នកសារព័ត៌មានយើង មន្ត្រីចក្ខុកោសល្យវិច័យបានប្រាប់ថា អ្នកជំងឺស្លាប់ដោយសារគាំងបេះដូង។

តើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរមានវិធានការយ៉ាងណាចំពោះមន្ទីរពេទ្យឯកជនដែលបើកមិនទាន់បាន១ឆ្នាំស្រួលបួលផង ប្រើថ្នាំខុសបច្ចេកទេសបណ្ដាលឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់យ៉ាងដូច្នេះ៕