ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះជួបសំ ណេះសំណាលជាមួយបងប្អូនប្រជា ពលរដ្ឋ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញសាកសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាការពារ​ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ចំនួន១៣៧នាក់ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។