បុរសម្នាក់មានជំងឺប្រសៃប្រសាទប្រចាំកាយធ្វើអត្តឃាតសម្លាប់ខ្លួនដោយ (ម៉ូទ័រអារឈើ)

ខេត្តសៀមរាប៖នៅសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក​ ព​ ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុច រោងសិប្បកម្មឈើ ភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ​ អ៊ូ ខៃ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ក្រោយមន្ត្រីជំនាញខាងកោសល្យវិច័យពិនិត្យសាកសពលើខ្លួនឃើញថាពុំមានអ្វីបែកបាក់ រឺដាច់ដាច់រយាស់នោះទេ។-ត្រង់ក មានស្នាមដាច់រយាស់ ដល់ដាច់បំពង់ក និងដាច់សសៃឈាមធំ កខាងឆ្វេង មានប្រវែង១៥ស.ម ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ផ្នែកអវយវះពុំមានស្លាកស្នាមអ្វីនោះទេ។-សពជនរងគ្រោះស្លៀកខោជើងខ្លី សាច់យឺត ពណ៌ចំរុះ ពាក់អាវ ដៃខ្លី សាច់យឺត ពណ៌ ផ្កាឈូក ជនរងគ្រោះខាងលើ មានកម្ពស់១.៧០ម៉ែត្រ ។តាមការពិនិត្យសពខាងលើ ពុំមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌឡើយ។

តាមការសាកសួរបំភ្លឺ ពីឈ្មោះ តាន់ សុខុម ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសព បានអោយយើងឲដឹងថា សពជនរងគ្រោះ ឈ្មោះ អ៊ូ ខៃ ភេទប្រុស កាលពីអឡុងឆ្នាំ២០០០ កូនរបស់គាត់បានជិះម៉ូតូដួល ហើយមានស្នាមបែកក្បាល ផ្នែកខាងក្រោយនៃក្បាល មានប្រវែង៣ស.ម និងមានជំរៅជ្រៅ ចាប់តាំងពីពេលនោះមក កូនរបស់សពខាងលើ តែងតែមានចរិកផ្លាស់ប្តូរ ដេញវាយគេវាយឯង លុះក្រោយមកក្រុមគ្រួសារ ក៏បានយកទៅព្យាបាលនៅពេទ្យ តែលទ្ធផលមិនបានជាសះស្បើយនោះទេ បន្ទាប់មកសពជនរងគ្រោះខាងលើមានជម្ងឺមិនប្រក្រតីឡើយ (ប្រសៃប្រាសាទ) លុះមកដល់ថ្ងៃកើតហេតុខាងលើ កូនរបស់គាត់បានហូបបររួច ក៏ដើរមកខាងក្រោយផ្ទះ ដែលជាកន្លែងធ្វើសិប្បកម្មឈើ ភ្លាមនោះក៏ឮសូរម៉ូទ័រ ដែលភ្ជាប់ដោយផ្លែរណារអារ (សំរាប់កាត់ និងជ្រៀកឈើ) ពេលនោះប្រពន្ធរបស់គេក៏រត់ទៅមើល ក៏ឃើញជនរងគ្រោះខាងលើដួលនិងដី និងមានស្នាមដាច់ត្រង់ក ហើយហូរឈាមច្រើន ក៏បណ្តាលស្លាប់និងកន្លែងកើតហេតុនោះតែម្តង។
មូលហេតុ : សពជនរងគ្រោះមានជម្ងឺប្រចាំកាយ (ប្រសៃប្រាសាទ ចាប់ពីដួលម៉ូតូបែកក្បាល)។
តាមការសន្និដ្ឋាន និងពិនិត្យជាក់ស្តែង សពជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត (ដោតភ្លើងម៉ូទ័រ រណារអារឈើ ) ពិតមែន។
សពបានធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។