បុរសម្នាក់ដែលប្រើអំពើហិង្សាលើស្ត្រី មានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតី និងឧស្សាហ៍បង្កការអុកឡុក អ្នកជិតខាង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​១៩និង២០នាទី​យប់​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន​ បានឃាត់ខ្លួ​នជនសង្ស័យម្នាក់ឈ្មោះ​ ឃឹម​ បញ្ញា​ ហៅ ប៉ែត​ ភេទប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះលេខH២២​ ផ្លូវព្រះនរោត្តម​ ភូមិ​៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ មុខរបរ គ្មាន។ដែលតែងតែឧស្សាហ៍បង្កការអុកឡុក និង ប្រើហឹង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅនៅក្នុងមូលដ្ឋាន​ជាមួយគ្នា ។
ជាក់ស្តែងកាលពីថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០​ វេលាម៉ោង​២២និង០០នាទី​យប់ ជនសង្ស័យរូបនេះបានប្រេីអំពេីហិង្សាដោយវាយទៅលេីស្ត្រីម្នាក់ដែលកំពុងមានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតីហេីយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័ន្ត ហើយជនសង្ស័យបានគេចខ្លួនបាត់​ ។
រហូតដល់ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង​១៩និង២០នាទី​យប់ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ។