បុរសម្នាក់ប្រើអំពើហិង្សាដោយចេតនា យកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ វាយក្បាលបុរសម្នាក់ឲ្យរងរបួសសន្លប់ស្តូក
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង ៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ បានមកយកខោអាវដែលផ្ញើទុកនៅផ្ទះជួលរបស់មិត្តភក្កិឈ្មោះ តាំង ចាន់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ក្នុងពេលនោះជនសង្ស័យឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ បានយកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន០១ វាយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលពីខាងក្រោយចំនួន ០១កន្លែងដួលសន្លប់ទៅលើដី (ដោយជនសង្ស័យឈ្មោះ តាំង រស្មី សង្ស័យ ជនរងគ្រោះបានលួចយកទូរស័ព្ទដៃរបស់គេដែលបានបត់) ខណៈនោះអ្នកជិតខាងបានបញ្ជូនជន រងគ្រោះឈ្មោះ លឹម ធារ៉ា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួនយកមកទីស្នាក់ការប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីតែម្ដង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង រស្មី សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងមាន ៖ ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះតាំង រស្មី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។