អ្នកលេងខ្លួនប្រេនៗ រកស៊ីលក់អនឡាញឈ្មោះ នុយ ហេងលី​ តាមពិតបោកលុយគេសោះ តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនិងករណីឆបោកលុយជាង៣ម៉ឺនដុល្លារ

 

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ម៉ៅ ស៊ីណា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ នុយ ហេងលី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ លក់អនឡាញ មានទីលំនៅផ្ទះលេខ ១៦ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់របស់កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង ពីបទ. ឆបោក។

សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ស៊ីវឡេង និងឈ្មោះ លៀង គីមឡាយ ឆបោកលុយ៣២,០០០ដុល្លារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពាក់ព័ន្ធនិងករណីខាងលើនេះ កាលពីចុងឆ្នាំ២០១៩ ត្រង់ចំណុចផ្សារទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ឈ្មោះ នុយ ហេងលី បានមកលួងលោមជនរងគ្រោះទាំង២នាក់ខាងលើ មកឲ្យចូលហ៊ុនគ្នាក្នុងការនាំយកផលិតផលសាប៊ូកក់សក់ម៉ាក La Dore និងចាហួយ ខូឡាជេន ម៉ាក Pick Me ពីរោងចក្រប្រទេសចិន ដែលត្រូវចំណាយទុនក្នុងម្នាក់ចំនួន១៦,០០០ដុល្លារ ជាមួយឈ្មោះ នុយ ហេងលី ដោយជនរងគ្រោះមានការទុកចិត្ដក៏បានប្រគល់ប្រាក់គ្រប់ចំនួន៣២,០០០ដុល្លារ កាលពីខែមករា​ ឆ្នាំ២០២០ ឲ្យឈ្មោះ នុយ ហេងលី របស់ធនាគារ អាស៊ីវឌ្ឍនៈចំកាត់ និងប្រគល់ឲ្យដោយផ្ទាល់ខ្លះ ហើយជនត្រូវចោទបានអះអាងថា រយៈពេលមួយខែ ទំនិញទាំងអស់និងមកដល់ប្រទេសកម្ពុជា។ ប៉ុន្តែបន្ទាប់ពីឈ្មោះ នុយ ហេងលី បានទទួលប្រាក់ពីជនរងគ្រោះរួចមក ឈ្មោះ នុយ ហេងលី តែងតែសុំពន្យាពេលទំនិញមកដល់ ជាច្រើនលើកច្រើនសារ និងមិនមានទំនិញទាំងនោះប្រគល់មកឱ្យជនរងគ្រោះ ហើយក៏បានគេចវេសពីជនរងគ្រោះរហូត។ ដោយមានការគេចវេសនេះហើយទើបធ្វើឲ្យជនរងគ្រោះមានការសង្ស័យថាឈ្មោះ នុយ ហេងលី នេះឆបោកក៏បានដាក់ពាក្យបណ្តឹងប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រហូតដល់មានការឃាត់ខ្លួននិងតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ៕

ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរទៅលេងសើចសប្បាយ។

ដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តឹង លឹម ស៊ីវឡេង និង លៀង គីមឡាយ បានលើកឡើងបន្ថែមថា: <<ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់ អ្នកប្រព្រឹត្តអំពើខុសច្បាប់ ឆបោក វាត្រូវដល់ពេលហើយ អរគុណសន្តិភាព>>។