មិនគួរគិតខ្លីយ៉ាងនេះសោះ នារីវ័យក្មេងម្នាក់សម្រេចចិត្តលេបថ្នាំងងុយដេកធ្វើអត្តឃាតសម្លាប់ខ្លួន ព្រោះតែឈ្លោះជាមួយនិងគូរដណ្តឹង..

ខេត្តបាត់ដំបង៖នារីវ័យក្មេងស្រស់ស្អតម្នាក់បានគិតខ្លីសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួននៅវេលាម៉ោង០៣ និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង​។​

រឿងហេតុដែលបណ្ដាលឱ្យនារីវ័យក្មេងម្នាក់បានគិតខ្លីសម្រេចចិត្តធ្វើអត្តឃាត លេបថ្នាំងងុយដេកសម្លាប់ខ្លួននេះ ព្រោះតែឈ្លោះជាមួយនិងគូរដណ្តឹង ។ ជនរងគ្រោះឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែជាអកុសល នៅពេលដឹកស្ត្រីរងគ្រោះ ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ហើយ ។

សាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕