បងប្អូនសាច់ថ្លៃទាស់សំដីគ្នា ទាញដំបងដាក់ប្រាវ ម្នាក់រងរបួសធ្ងន់ចូលពេទ្យ ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ ករណីអំពើហិង្សាកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០ នាទី នៅចំណុចភូមិត្រេីយកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ផន យ៉ុន ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រេីយកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួន ឈ្មោះ ស្រ៊ុន ធឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រេីយកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ វត្ថុតាងចាប់យក ៖ ដំបងឈេីស្រស់ប៉ុនកដៃ ដែលមានប្រវែង ១៩៥ស.ម។ សូមបញ្ជាក់ថាជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនសាច់ថ្លៃនិងគ្នា ជារឿយៗ
ជនរងគ្រោះតែងតែទាស់ទែងពាក្យសម្ដីគ្នាជាមួយប្រពន្ធជនសង្ស័យជាញឹកញាប់អំពីរឿងជំពាក់លុយគ្នា។ លុះមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង៣០នាទី ជនរង គ្រោះឈ្មោះ ផន យ៉ុន បានមកដល់ផ្ទះជនសង្ស័យ ហេីយបានទារប្រាក់បងស្រី(ប្រពន្ធជនសង្ស័យ) រួចក៏បានទាក់ពាក្យសម្ដីគ្នាទៅវិញទៅ មក ពេលនោះជនរងគ្រោះ ធ្វេីអោយជនសង្ស័យដែលកំពុងតែស្រវឹងស្រាផងនោះបាននិយាយឆ្លើយឆ្លងសម្ដីគ្នាបានប៉ុន្មានម៉ាត់ រួចហើយជន រងគ្រោះក៏បានទាញយកដំបងឈេីមួយកំណាត់សំដៅមករកវាយជន សង្ស័យ តែត្រូវបានជនសង្ស័យចាប់យកដំបងបាន រួចហើយបានយកដំបងនោះវាយទៅលេី ជនរងគ្រោះ មួដំបងវិញត្រូវចំក្បាលជង្គង់ខាងឆ្វេង បណ្ដាលអោយរងរបួសធ្ងន់យ៉ាងដំណំដេីរពុំរួច ។ បន្ទាប់មកក្រុមគ្រួសារជនងគ្រោះក៏បានរាយការណ៍មកកាន់នគរបាលប៉ុស្ដិ៍ឈេីខ្មៅតែម្ដង ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម សមត្ថកិច្ចប៉ុស្ដិ៍បានចុះស្រាវជ្រាវទៅដល់កន្លែងកេីតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះស្រ៊ុន ធឿន រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរ បាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ។ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ ដោយស្ថានភាពជម្ងឺរបួសធ្ងន់ធ្ងរ ក៍បានបញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីពេទ្យនៅភ្នំពេញដើម្បីព្យាបាលបន្តទៀត។
ចំពោះករណីនេះផ្នែកជំនាញស្រុកកោះធំ បានរៀបចំឯកសារកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តកណ្តាល។