កីឡាករ Leicester ទៅចូលរួមពិធីបុណ្យសព លោក Vichai នៅបាងកក
លោក Claude Puel រួមទាំងកីឡាករមួយចំនួនរបស់ក្លិប Leicester City បានទៅចូលរួមដោយផ្ទាល់ក្នុងកម្មវិធីបុណ្យសព លោក Vichai Srivaddhanaprabha នៅទីក្រុងបាងកក ប្រទេសថៃ។ ម្ចាស់ក្លិបរូបនេះ ស្ថិតក្នុងចំណោមមនុស្ស៥នាក់ ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power កាលពីថ្ងៃទី២៧ ខែតុលា។
ប្រតិភូរបស់ក្លិប Leicester City ដែលបានទៅដល់ក្រុងបាងកក កាលពីចុងសប្តាហ៍កន្លងមកនោះ រួមមាន លោក Claude Puel ដែលជាគ្រូបង្វឹក នាយកបាល់ទាត់ លោក Jon Rudkin និងអ្នកស្រី Susan Whelan នាយិកាប្រតិបត្តិក្លិប។ ចំណែកសមាសភាពកីឡាកររួមមាន ប្រធានក្រុម Wes Morgan, Jamie Vardy, Kasper Schmeichel, Harry Maguire, Ben Chilwell, James Maddison, Marc Albrighton Shinji Okazaki, Andy King, Wilfred Ndidi និង Christian Fuchs។