កុំចេះតែហ៊ាន!!!បុគ្គលនី ណា​ក់ ត្រូវ​ចាប់​ខ្លួន​​ប​ញ្ជួ​ន​ទៅ​តុលាការ​រឿង​បង្ហោះសារជាច្រើនក្នុងន័យឌឺដង ចុងក្រោយស្រាប់តែ…

ក្តៅ​ៗ ! ​បុគ្គលនី ណា​ក់ ត្រូវ​ចាប់​ខ្លួន​​ប​ញ្ជួ​ន​ទៅ​តុលាការ​រឿង​ឌឺដង​រដ្ឋា​ភិ​បាល
រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី១១ ធ្នូ ២០២០ បុគ្គល​មួយ​រូប​មានឈ្មោះ​ថា នីណា​ក់ ដែល​កន្លង​មក​ បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ IMan-KH បង្ហោះ​ខ្លឹមសារ​ឌឺដង​រដ្ឋាភិបាល​ដោយ​បាន​ប្រើប្រាស់ «​ពាក្យ​ទិញ​ម៉ាស​ពាក់​ឲ្យ​កូន​មាន់​» ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាចាប់ខ្លួន​ប​ញ្ជួ​ន​ទៅ​តុលាការ​ហើយ ។ប្រភព​ព័ត៌មាន​ពី​តុលាការក្រុង​ភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ នី ណា​ក់ នា​ពេល​នេះ​កំពុង​ស្ថិត​នៅ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ​នៅ​តុលា​ការក្រុង​ភ្នំពេញ ។

សូម​បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​បុគ្គល​ឈ្មោះ នី ណា​ក់ ធ្វើ​ឡើង​ក្រោយ​ពី​បុគ្គល​រូប​នេះ ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបង្ហោះ​សារ​ឌឺដង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី ០៧ ខែធ្នូ ដែល​មាន​ខ្លឹមសារ​ថា « ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាព​អាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុង​តែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើ​អោយ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាងធ្ងន់ធ្ងរ​។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា​ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោយ​សោះ​បើ​គ្មាន​ការ​ចាំបាច់ ។

គួរ​រម្លឹក​ថា ​ការ​បង្ហោះ​សារ​របស់​បុគ្គល​ខាងលើ គឺជា​ការ​ឌឺដង​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថាស​ម្តេច​បាន​ត្រៀម​ព្រះ​រាជក្រឹត្យ​និង​គ្រោង​ស្នើ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បើសិនជា​ពលរដ្ឋ​មិន​ព្រម​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ក្នុង​សហគមន៍ ។ យ៉ាងណាមិញ សម្តេច​តេ​ជោ​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្តេច​នឹង​មិន​ឈាន​ដល់​ដំណាក់​កាលនោះ​ឡើយ ព្រោះវា​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​” ដែល​ខ្ញុំ​ស្នើ​សុំ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូ​វី​ដ​១៩​ជំនួស​វិញ​។

ពាក់ព័ន្ធ​នឹង​បុគ្គល​ឈ្មោះ នី ណា​ក់ នេះ​ផង​ដែរ នេះ​មិនមែន​ជា​លើក​ទី​១ទេ​ ដែល​បុគ្គល​រូប​នេះ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​វាយប្រហារ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​នោះ ។ កន្លង​មក​បុរស​រូប​នេះ បាន​ធ្វើ​មហាជន​ផ្ទុះ​កំហឹង​ក​ក្រ​កើ​ក​ហ្វេ​ស​ប៊ុ​ក និង​បាន​ស្នើ​ឲ្យ សមត្ថកិច្ច​កសាង​សំណុំរឿង ចាត់ការ​បុគ្គល​នេះ​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង ព្រោះ​បុគ្គល​ម្នាក់​ប្រព្រឹត្ត​ការ​ប្រមាថ​ជា​ច្រើន​លើក​មក​ហើយ រឿង​ដៀល​ប្រជាពលរដ្ឋ​ដែល​ជំពាក់​លុយ​ធនាគារ ។ ហើយ​ក្រោយមក បន្ទាប់​ពី​ដឹង​ថា​ខ្លួន​មាន​កំហុស បុគ្គល​ឈ្មោះ នី ណា​ក់ បាន​ចេញ​មុខ​សុំ​ទោស​ជា​បន្តបន្ទាប់ តែ​ការ​សុំ​ទោស​របស់ បុគ្គល​នេះ មិន​អាច​ទប់​អារម្មណ៍​មហាជន​បាន​ទេ ។

ឧត្ដមសេនីយ៍ឯក ហ៊ុន ជា កាលពី​ថ្ងៃ​ទី​២៦​ខែមីនា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក បាន​លើក​ឡើង​ថា «បើ​មាន​បងប្អូន​ណា​ស្គាល់​ផ្ទះ​របស់​បុគ្គល​នេះ សូម​ជួយ​ប្រាប់​ផង ដើម្បី​ឲ្យ សមត្ថកិច្ច​ទៅ​រក​គាត់​យក​មក​ចាត់ការ​តាម​ច្បាប់ ។ វា​ហាក់ដូចជា​មិន​យុត្តិធម៌​សំរាប់​ចំប៉ី​ខ្មៅ​!!! មែន​ទេ​បងប្អូន?​?​?​?»

ឧត្ដមសេនីយ៍ឯក បាន​បន្ថែម​ថា «មាន​បងប្អូន​ជា​ច្រើន​បានខ​មិន និង​ឆាត​ផ្ទាល់​មក​កាន់​រូប​ខ្ញុំបាទ ព្រមទាំង​រៀបរាប់​ពី​ការ​ខឹងសម្បា​ទៅ​លើ​ទ​ង្វើ​របស់​បុគ្គល ឈ្មោះ នី ណា​ក់ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក IMan-KH ដែល​ប្រមាថមើលងាយ តាំងពី​ប្រមុខ​ថ្នាក់​ដឹកនាំ​រហូត​ដល់​ប្រជាពលរដ្ឋ​ធម្មតា​។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប សូម​ថ្កោល
ទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ» ។ប្រភព កោះសន្តិភាព