ពិតជាហួសចិត្តមែន!!! យុវជនម្នាក់ចាប់រំលោភសេពសន្ថវ:លោកយាយអាយុ៨១ ឆ្នាំរហូតបានសម្រេចចុងក្រោយ…..

ភ្នំពេញ ៖ ពិតជារឿងមិនគួរឲ្យជឿសោះ ដែលយុវជនម្នាក់អាយុ៣២ឆ្នាំ បែរជាទៅចាប់រំលោភសេពសន្ថវៈ លោកយាយអាយុ៨១ឆ្នាំ រហូតបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)​ ។ ចំណែកលោកយាយរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើកាលពី ថ្ងៃទី០៩ ខែ១២  ឆ្នាំ២០២០វេលាម៉ោង១៩ និង៣០នាទីបានធ្វើសកម្មកភាពរំលោភសេពសន្ថវៈលើជនរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕