គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក នៅ ផ្លូវជាតិលេខ ២ ត្រង់គោលដៅមុខរោងចក្រអគ្គីសនី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៥រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ត្រង់ចំណុច មុខរោងចក្រអគ្គីសនី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមាសភាពចូលរួមសរុប ៤៨នាក់ រួមមាន :
-កម្លាំងអធិការខណ្ឌចំនួន ២៥នាក់
-កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ០៨នាក់ ។
– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១៥ នាក់ ។

ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៦៨ គ្រឿង​​ ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៤៨ គ្រឿង​ ​​ ។
-រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ ចំនួន ២គ្រឿង ។
-ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ២ដើម ខ្លី បានប្រគល់ជូនម្ចាស់ដើមរក្សាទុក ។
១. ម៉ាក Walther លេខ1688 មាន 6គ្រាប់ ម្ចាស់ឈ្មោះ ជា កូឡា អង្គភាពបញ្ជាការរដ្ឋាន អង្គរក្ស ។
២. ម៉ាក Glock 19 មាន ១៣គ្រាប់ ម្ចាស់ ឈ្មោះ សាន្ត សុខបាន អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
– សារធាតុញៀនឆ្លងកាត់​ គ្មាន ។

ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២២:០០ នាថ្ងៃខែឆ្នាំដដែល ។