មេឈ្មួញឈ្មោះ អាំង មករា និងមេឈ្មួញជនជាតិវៀតណាមឈ្មោះ ខ្វៀង ធីមៃ (ហៅយាយម៉ាយ)ធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតកក្រើកឡើងវិញ តើអាជ្ញាធរពាក់ព័ន្ធគិតយ៉ាងណា?
ខេត្តឧត្តរមានជ័យ÷ មិនដឹងថាលោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២បានដឹងដែរឬទេចំពោះមន្រ្តីយោធាម្នាក់ម្នាក់ឈ្មោះអាំង មករា បម្រើការនៅកងពលធំ(លេខ២)រកសុីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរថៃស្រុកអន្លងវែងនិងស្រុកត្រពាំងប្រសាទ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចយាមល្បាតតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃស្រុកអន្លងវែងនិងស្រុកត្រពាំងប្រាសាទបានអោយដឹងថា មេឈ្មួញឈ្មោះ អាំង មករា និងមេឈ្មួញជនជាតិវៀតណាមឈ្មោះ ខ្វៀង ធីមៃ (ហៅយាយម៉ាយ)កំពុងធ្វើសកម្មភាពប្រម៉ូលឈើប្រណិតប្រភេទឈើធ្នង់នាងនួនតាមខ្សែរបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យដោយមិនរំខានដល់មន្រ្តីជំនាញពាក់ព័ន្ធនោះឡើយ។
ប្រភពបានបន្តថាឈ្មួញទាំងពីខាងលើគេបានចែកសុីចទ័រគ្នាល្អណាស់ ដោយលោក អាំង មករា ប្រម៉ូលទិញឈើចេញពីភូមិដងទង់និងដឹកឆ្ពោះមកស្រុកអន្លង់វែង ចំណែក យាយម៉ាយ ប្រម៉ូលដឹកចេញពីភូមិអូរស្វាយស្រុកត្រពាំងប្រសាទមកទម្លាក់ទុកស្រុកអន្លង់វែងដើម្បីអារជ្រៀកនិងសាងបន្តតាមរថយន្តទំនើបៗឆ្លងដែនទៅប្រទេសវៀតណាមដោយរលូន។
មេឈ្មួញទាំងពីនាក់បច្ចុប្បន្នរស់នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយមេឈ្មួញឈ្មោះអាំងមករាល្បីថាជាមន្រ្តីយោធាបម្រើការនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ២ទៀតផង។ ហេតុនេះហើយសូមលោកឧត្តមសេនីយ៍ឯក កែវ ធី ជួយមើលមន្រ្តីក្រោមឱវ៉ាតផងទាន!ព្រោះវាជេះឥទ្ធិពលនិងនាំអោយប៉ះពាល់ដល់ស្ថាប័នក្រសួងការពារជាតិ៕
ជាពិសេសសូមសំណូមពរដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ មេត្តាមានវិធានការ ចំពោះក្រុមឈ្មួញឈើក្រញូងខាងលើនេះផង ឈ្មួញទាំងនេះរកស៊ីយូរឆ្នាំណាស់មកហើយ។