នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឆ្មក់បង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចលេងល្បែងជល់មាន់ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន៣ បានចុះទៅបង្ក្រាបតែក្រុមអ្នកលេងល្បែងហាក់ដឹងខ្លួនមុនបាននាំគ្នារត់ចែកជើងគ្នាបាត់ស្រមោល ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានអោយដឹងថា ក្រោយពីលោកទទួលបានព័ត៌មាន ពីការចុះផ្សាយរបស់សារព័ត៌មាន ថាចំណុចទីតាំងខាងលើមានល្បែងសុីសងជល់មាន់ លោកក៏បានដឹកនាំកម្លាំងផ្ទាល់ចុះទៅបង្ក្រាបជាក់ស្ដែងខណៈពេលកម្លាំងរបស់លោកទៅដល់ ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះរត់បាត់អស់ ។ លោកបន្តថា បើសិនជាមានការលួចលេងទៀតលោកនិងចុះបង្ក្រាបបន្តទៀត ។
លោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ បានសូមណូមពរសុំឱ្យអោយបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហកា និងរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើមានករណីល្បែងសុីសងឬករណីអ្វីផ្សេងៗក្នុងមូលដ្ឋាន ៕