បុរសជាឪពុក និងកូនប្រុស​ម្នាក់បានលង់ទឹកស្លាប់ក្នុងពេលដែលអ្នកទាំងពីរចុះទៅដោះមង

ខេត្តបាត់ដំបង៖ ករណីលង់ទឹកស្លាប់២នាក់ឪពុកនឹងកូន នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចអន្លង់ត្រាំង ស្ថិតក្នុងក្រុមទី ១១ ភូមិស្រែស្តៅ ឃុំមានជយ័ ស្រុកសំឡូត ខេត្តបាត់ដំបង មានការ​ភ្ញាក់​ផ្អើលមួយដោយសារបុរសជាឪពុក និងកូនប្រុស​ម្នាក់បានលង់ទឹកស្លាប់ក្នុងពេលដែលអ្នកទាំងពីរចុះទៅដោះមងក្នុងទឹក ស្ថិតនៅចំណុចកើតហេតុខាងលើសាកសពបុរសជាឪពុកឈ្មោះ ស៊ី សំអូន អាយុ ៥៨ឆ្នាំ រស់​នៅ​ក្រុមទី៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូតនិងសាកសពកូនប្រុសរបស់គាត់ឈ្មោះ ស៊ី សុភាបុត្រ អាយុ ១៤ឆ្នាំ ពីរនាក់ឪពុក តែងតែយកមងទៅដាក់ចាប់ត្រីនៅក្នុងទឹកនោះនាពេលល្ងាច ហើយពេលព្រឹក​ព្រ​លឹម ទាំងពីរនាក់តែងតែបានចេញពីផ្ទះទៅដោះមងដែលដាក់ពីល្ងាច ប៉ុន្តែនៅព្រឹកថ្ងៃទី០៥ ខែ វិច្ឆិកាឆ្នាំ ២០២០នេះ ទាំងពីរនាក់ឪពុកនិងកូន ចេញពីផ្ទះទៅដោះមង ជាធម្មតា តែដោយ​សារ​លើកនេះចេញទៅបាត់យូរមិនឃើញវិលត្រឡប់មកផ្ទះវិញ ទើបប្រពន្ធរបស់គាត់ឈ្មោះ សេង សុភា អាយុ ៥២ឆ្នាំ កើតការសង័្សយក៏តាម​ទៅរកនៅចំណុចអន្លង់ត្រាំងនោះ តែមិនបានឃើញ​មនុស្សនោះទេ គឺឃើញតែម៉ូតូនិងសម្លៀ​ក​បំពាក់នៅទីនោះ បន្ទាប់មកគាត់បាន​ប្តឹងមក​សមត្ថកិច្ចនគរបាលស្រុកសំឡូត ឱ្យដឹងអំពីរឿង​នេះ ហើយលោកអធិការនគរបាលស្រុក បានចាត់​តាំងកម្លាំងទៅដល់ចំណុចនោះ ចុះក្នុងទឹក​រាវ​រក ទើបបានប្រទះឃើញបុរសជាឪពុក និងកូន​ បានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកនោះបាត់ទៅ​ហើយ ។