អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ ចុះដាំកូនឈើ (ធ្នង់) ៥១២ដើម តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)


រាជធានីភ្នំពេញ​ ៖ ដោយបានមតិដឹកនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅម៉ោង០៧:៣០នាទីព្រឹក ថ្ងៃចន្ទ ១២កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានដឹកនាំយុវជន​សហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ សិស្សានុសិស្សវិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ​ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីមន្ទីរកសិកម្ម បានចុះដាំកូនឈើ (ប្រភេទធ្នង់) ចំនួន ៥១២ដើម តាមបណ្តោយមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម ៕ (ម៉េង)