កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយកំលាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០ វេលា ម៉ោង១១និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋានននគបាលខណ្ឌមានជ័យសហការជាមួយកំលាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក៏បានឃាត់ជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក់វ៉េវ ពណ៍ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចប់ថង់តូច និង០១កញ្ចប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ហើយជនសង្ស័យ បានសារភាពថាយកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចបានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។ ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន០៩កញ្ចប់ថង់ធំបន្ថែមទៀត។
-ជាក់ស្តែងជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។
២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។
៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ។
៤-ឈ្មោះ ហុិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។
-រួមទាំងវត្ថុតាង និងសម្ភារៈដកហូតមាន៖
-ក្រាមពណ៌សរថ្លារចំនួន២០កញ្ចាប់(១០ថង់ធំ)(១០ថង់តូច)។
-ជញ្ជីងអេឡិចត្រូនិច០១
-សំបកថង់ពណ៌លឿង០១
-កូនថង់ប្លាស្ទិចមួយចំនួន
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1241
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។