លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះលាងសម្អាតផ្ទះប្រជាពលរដ្ឋក្នុងបុរី វីអាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤.០០នាទីរសៀល លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ,កងរាជអាវុធហត្ថរាជធានីភ្នំពេញ,កងពលតូច(ង៧០),ប្រជាការពារខណ្ឌដង្កោ ចុះលាងសម្អាតផ្ទះប្រជាពលរដ្ឋក្នុងបុរី វីអាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានជនលិចនាពេលកន្លងមក ពេលនេះទឹកបានស្រកទៅវិញ ធ្វើឲ្យមានភក់ជាប់នៅតាមផ្ទះ និងផ្លូវនៅក្នុងបុរី ៕