សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកអោយប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវក្រោមដីនៅអតីតរង្វង់មូលចោមចៅ
នាព្រឹកថ្ងៃចន្ទ ១០កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍកោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់អភិវឌ្ឍកោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ព្រមទាំងប្រកាសបើកអោយប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវក្រោមដីនៅអតីតរង្វង់មូលចោមចៅ៕