ក្រុមហ៊ុនឧស្សាហ៍កម្ម ថាយហេង តំណាងពី Maruichi Sunsteel ក្រុមហ៊ុនជប៉ុន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ៦៣០ គ្រួសាររងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ និង ខេត្ដកណ្ដាល

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋ៦៣០គ្រួសាររស់នៅក្នុងខណ្ឌដង្កោ និង ខេត្ដកណ្ដាល ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង បានទទួលអំណោយពីក្រុមហ៊ុន ឧស្សាហ៍កម្ម ថាយហេង តំណាងឲ្យ Maruichi Sunsteel ក្រុមហ៊ុនជប៉ុន យកមកចែកជូននៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០នេះ ។

ក្នុងពិធីចុះចែកអំណោយខាងលើនេះក្រុមហ៊ុន ឧស្សាហ៍កម្ម ថាយហេង ជាអំណោយរបស់ Maruichi Sunsteel ក្រុមហ៊ុនជប៉ុន បានធ្វើឡើងនៅទីតាំងទី១ នៅ ស្រុកអង្គស្នួល មានចំនួន៤ឃុំ ដោយចែកជូនប្រជាពលរដ្ឋសរុប ៣២៩ គ្រួសារធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ ទីតាំងទី២នៅក្នុងសង្កាត់រលួស មានប្រជាពលរដ្ឋសរុប ៣០១គ្រួសារ ធ្វើឡើងនៅរសៀលថ្ងៃខែឆ្នាំដដែល ដោយមានវត្ដមានលោកស្រី គឹម ញឹម អភិបាលនៃគណៈអភិបាល ខណ្ឌដង្កោចូលរួមជាមួយផងដែរ ។

ជាមួយគ្នានោះដែរលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាវជ្រៅដល់ក្រុមហ៊ុន ឧស្សាហ៍កម្ម ថាយហេង តំណាងដោយ Maruichi Sunsteel ក្រុមហ៊ុនជប៉ុន ដែលបាននាំមកចូលរួមចំណែកដែលប្រទេសកំពុងជួបទុកលំបាក ។

លោកស្រីបានបន្ដថា សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ពិសារទឹកដាំពុះ ដើម្បីជៀស វាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និង សូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងពេលដែរជំនន់ទឹកភ្លៀងនេះ ។

ម៉្យាងទៀតលោកស្រីបានផ្តាំផ្ញើឲ្យបង ប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់រលួស រស់នៅក្នុងខណ្ឌដង្កោ សូមកុំមានការ ភ័យខ្លាច បាត់បង់ស្មារតីដោយសារ ទឹកជំនន់ទឹកភ្លៀងនេះឲ្យសោះ ពីព្រោះនៅមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅចាំជួយបងប្អូនជានិច្ច តាមរយះការគិតគូរចុះសួរសុខទុក្ខនិង ផ្តល់ជំនួយឩបត្ថម្ភ ទូទាំងប្រទេសកម្ពុជាមិនអោយ មានគ្រោះថ្នាក់ដោយប្រការណាមួយជាដាច់ខាត ។

អំណោយក្រុមហ៊ុន ឧស្សាហ៍កម្ម ថាយ ហេង តំណាងដោយ Maruichi Sunsteel ក្រុមហ៊ុនជប៉ុន ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖
– អង្កមួយបាវ២០គីឡូក្រាម , ទឹកស៊ីអ៉ីវ១យួរ , មី១កេស ,ត្រីខ១យួរ ,ភួយមួយ រួមទាំងថវិកា ២០,០០០ រៀល ៕