ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ និងចែកអំណោយជូន បងប្អូនប្រជាពលរដ្ឋ
ខេត្តកណ្ដាល៖ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងចែកអំណោយជូន បងប្អូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់រកាខ្ពស់ និងស្វាយរលំ នៅវត្តឈូងលាភ ខេត្តកណ្ដាល។បន្ទាប់មកឯកឧត្តមបានបន្តដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០២គ្រួសារដែលរងគ្រោះដោយសារការបាក់រលំផ្ទះចូលទៅក្នុងទន្លេ និង០១គ្រួសារទៀតមានទុក្ខជាទំងន់ដោយការបាត់បង់សមាជិកគ្រួសារ០១នាក់ ដោយលង់ទឹកស្លាប់ មានទីលំនៅនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងខ្មៅ ខេត្តកណ្តាល។
ឆ្លៀតក្នុងស្ថានភាព នៃគ្រោះទឹកជំនន់នេះ ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការខូចខាតផ្ទះសំបែង និងបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់របស់ ពុកម៉ែ បងប្អូននាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបាន សំណូមពរបងប្អូន ទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឧបទ្ទវហេតុផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុ ជាពិសេស គ្រោះទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ និងការឆ្លងជំងឺដង្កាត់ផ្សេងៗ។