កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ ដល់ទីតាំងលិចទឹកផ្ទាល់ និងបានចូលរួម ជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការ ជួយសង្គ្រោះ និង បម្រើ ប្រជាពលរដ្ឋជាប់ជាប្រចាំ។
ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ម្សិលមិញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ ក៏បានជួយ ដឹកជញ្ជូនសម្ភារៈ និងជូនពួកគាត់ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់៕ នៅ