ព្រឹកនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ព្រឹកនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ហើយសម្ដេចតេជោ នឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តាឡើងវិញក្រោយទឹកជំនន់ផង។
សម្តេចតេជោ អរគុណសប្បុរសជនដែលជួយផ្តល់ជាថវិការ សម្ភារ ស្បៀងអាហារ។ល។
តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។សូមកោតសសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន
ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សេចក្តីសុខ៕