សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១/ឈ្មោះ សេង សុងហេង ភេទប្រុស អាយុ២៧ឆ្នាំ ខ្មែរ
មានទីលំនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ កសិករ
២/ឈ្មោះ ឡេង សួត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
មានទីលំនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ កសិករ
៣/ឈ្មោះ ផាន់ ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
មានទីលំនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ (មិនពិតប្រាកដ)
វត្ថុតាងដកហូត
១/ថ្នាំញៀនម៉ាទឹកកកចំនួន០៣កញ្ចប់ មានកញ្ចប់ធំចំនួន០២។
២/ជញ្ជីងថ្លឹងចំនួន០១គ្រឿង
៣/ប្រអប់ដែកពណ៍ក្រហមចំនួន០១។
៤/កូនកន្រ្តៃចំនួន០៣ដើម
៥/កូនកាំបិតចំនួន០២ដើម
៦/ទូរសព្ទ័ដៃម៉ាក់សាំងសុងចំនួន០១គ្រឿង។
៧/ដែកកេះចំនួន០៣ដើម
៨/នាឡិការចំនួន០១គ្រឿង។
នឹងសំភារះសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជក់ថ្នាំងញៀននៅចំណុចផ្ទះជនសង្ស័យឈ្មោះឡេង សួត ស្ថិតនៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
ក្រោយពេលទទួលបានព័ត៌មានរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅបង្រ្កាប នៅចំណុចទីតាំងខាងលើដោយឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០២នាក់មានឈ្មោះសេង សុងហេង នឹង ឈ្មោះឡេង សួត នឹងដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់ នឹងកូនកាំបិតចំនួន០២ដើម កូនកន្រ្តៃចំនួន០១ដើម ហើយនឹងដប់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាចំពោះថ្នាំញៀនមួយកញ្ចប់នេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះផាម ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
ក្រោយពេលទទួលបានព័ត៌មានរួចលោកវរ:សេនិយ៍ឯក សុីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានសុំគោលការណ៍ពីលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល។
នឹងមានការសម្របសម្រួលផ្នែកច្បាប់ឯកភាពពី លោកទិន សុចិត្រា ព្រះរាជ្ញារង អមសាលាដំបូងខេត្តកណ្តាល។
បានអនុញ្ញាតអោយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ។
ចុះទៅនាំខ្លួនមុខជនសង្ស័យឈ្មោះ ផាន់ ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម នឹងបានឆែកឆេរលំនៅដ្ឋានរកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកកចំនួ (០២កញ្ចប់ធំ) ហើយនឹងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាថ្នាំញៀននេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ មិនស្គាល់ឈ្មោះដោយទំនាក់ទំនងគ្នាតាមរយះខលទូរសព្ទ័ណាត់ជួបគ្នាដើម្បីទិញថ្នាំញៀនដោយទិញក្នុងតំលៃ(មួនលានរៀល)ក្នុងមួយកញ្ចប់ធំ ដើម្បីយកមកទុកលក់ចែកចាយបន្តអោយទៅគេពិតប្រាកដមែន។

ចំពោះករណីខាងលើនេះផ្នែកជំនាញបានរៀបចំឯកកសាងសុំណុំរឿងទៅតាមនិត្តិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។