កម្លាំងនគរបាលក្រុងតាខ្មៅ ចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ ដែលយកដែកទីបវាយប្លន់យកម៉ូតូបានសម្រេច នៅខេត្តតាកែវ
កណ្តាល៖កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតជួបប្រទះ ជនល្មើស៥នាក់ ដែលទើបធ្វើសកម្មភាពយកដែកទីបវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ទឹកដីខេត្តតាកែវ ដោយដេញចាប់ខ្លួនមកវិញបាន៤នាក់ និង រត់គេចខ្លួនម្នាក់ ។
សកម្មភាពវាយប្លន់យកម៉ូតូនេះ កើតឡើងកាលពីវេលាម៉ោង១៥៖៥០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ខេត្តតាកែវ ។
សមត្ថកិច្ច អះអាងថា ជនរងគ្រោះ២នាក់ មិនស្គាល់អត្តសញ្ញាណ ។ ដោយឡែក ជនសង្ស័យ៥នាក់ រួមមាន ៖ ទី១,ឈ្មោះ ជា សិលា អាយុ២១ឆ្នាំ ទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២, ឈ្មោះ ជា ផានិត អាយុ១៦ឆ្នាំ ទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣,ឈ្មោះ ពេជ្រ វិរៈ អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៤,ឈ្មោះ សុផល វឌ្ឍនា អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ជនល្មើសម្នាក់គេចខ្លួនឈ្មោះ កក្កដា អាយុ១៧ឆ្នាំ ។
មធ្យាយបាយធ្វើសកម្មភាព គឺ ក្រុមជនល្មើសប្រើដំបងទីបដែកវាយ ដោយសម្ភារ:បាត់បង់ រួមមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខជាម៉ូតូជនរងគ្រោះ និង វត្ថុតាងចាប់យក រួមមានម៉ូតូ២គ្រឿង ជារបស់ក្រុមជនល្មើស ។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា នៅថ្ងែទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩៖៣០នាទី យប់ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចមុខសាលាបឋមសិក្សាព្រែកសំរោង ស្រាប់តែឃើញមានមនុស្ស៥នាក់និងម៉ូតូ២គ្រឿងកំពុងនៅជុំគ្នា ។
ពេលឃើញសមត្ថកិច្ចជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។ ពេលនោះកងកម្លាំង ជិះម៉ូតូដេញតាម ឃាត់ខ្លួនបានជនសង្ស័យ៤នាក់និងម៉ូតូ២គ្រឿងយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសាភាពថា ខ្លួននិងបក្ខពួក ទើបវាយប្លន់បានម៉ូតូមួយគ្រឿង នៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ។
ដោយឡែកជនសង្ស័យ ឈ្មោះ ជា សិលា បានសារភាព ថា ធ្លាប់ធ្វើសកម្មភាព បាន៣
លើករួចមកហើយ គឺលើកទី១និងលើកទី២ នៅស្រុកស្អាង ខេត្តកណ្តាល យកបានម៉ូតូម៉ាក Nexចំនួន២គ្រឿងមានគ្នា៦នាក់ មានឈ្មោះ ណាក់ និង លាភ និង៣នាក់ទៀតមិនស្គាល់ឈ្មោះ និង លើកទី៣ ធ្វើនៅដើមទ្រាំង ទឹកដីខេត្តតាកែវ ជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាកNex មួយគ្រឿងនៅដើមទ្រាំងខេត្តតាកែវ ហើយលើកនេះខ្លួនមិនបានចូលរួមធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូដែលបក្ខពួកខ្លួនវាយប្លន់បាន ។
ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំង៤នាក់ត្របានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕