លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារប្រគល់ថវិកា មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់ជូនក្រុមគ្រួសារបុណ្យគម្រប់៧ ថ្ងៃ

  1. ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
  2. បានដឹកនាំក្រុមការងារប្រគល់ថវិកា មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ លោកវរសេនីយ៍ត្រី ព្រឿន វ៉ៃ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ និងថវិកាចំនួន ៨ ២៨០ ០០០ រៀល ( ប្រាំបីលានពីរសែនប្រាំបីម៉ឺនរៀល ) មកប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ RIP😭🙏🙏🙏។