កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖នៅថ្ងៃ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង០១ និង០០នាទីទៀបភ្លឺ នៅចំនុចផ្លូវ៦០ម៉ែត្រសំណង់មិនរៀបរយ ផ្លូវលំ ក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សល បញ្ចារិទ្ធ ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ដំណេីររឿង ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ សល បញ្ចារិទ្ធ កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ២៩កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀន)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។
វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន២៩កញ្ចប់ថង់តូច និងទូរស័ព្ទចុចពិល មួយគ្រឿង ។ បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សល បញ្ចារិទ្ធ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។