គូរព្រេងមិនព្រាត់ទេ តែបេីឪពុកម្តាយខាងស្រីតាមពង្រាត់ទៅជាយ៉ាងណា? ហេីយប្តឹងចាប់ខាងប្រុសដាក់ពន្ធនាគារទៅវិញ ក្រោមហេតុផលខាងស្រីអាយុ១៤ឆ្នាំ

ខេត្តកណ្តាល ៖ ភូមិជាប់គ្នាភ្ជាប់បេះដូងរឿងរ៉ាវទុំទាវទី២ស្រលាញ់គ្នា អូនស្រលាញ់បង, បងក៍ស្រលាញ់អូនដែរ, តែម្តាយឪពុកខាងស្រី ប្តឹងចាប់ខាងប្រុសដាក់ពន្ធនាគារ រឿងគូស្នេហ៍មួយគូនេះគឺ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។

បេីយោងតាមការរៀបរាប់ពីឪពុម្តាយខាងកូនប្រុសនិងសាច់ញាតិបានឲ្យដឹងនា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯផ្ទះរបស់គាត់ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ក្នុងកំឡុងខែសីហា និងកញ្ញាឆ្នាំ២០២០ថ្មីៗនេះ ហេតុការណ៍ចំនួន៣លេីកគឺលេីទី១ភាគីកូនស្រីបានមកផ្ទះរបស់គាត់ ពេលឃេីញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិ តែក៍ត្រូវម្តាយឪពុកខាងកូនស្រីអូសកូនរបស់ពួកគេយកទៅផ្ទះវិញបាត់ទៅ ។ លុះរំលងប្រហែលជា១សប្តាហ៍ កូនស្រីក៍មកផ្ទះគាត់មកជួបកូនប្រុសរបស់គាត់ទៀត ឃេីញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិម្តងទៀតដេីម្បីឲ្យគាត់ជួយដឹងឮនិងជួយរកដំណោះស្រាយ ហេីយពួកគាត់បានឲ្យកូនទាំងពីរនាក់ទៅផ្ទះមេភូមិ លោកមេភូមិក៍សាកសួរដំណេីរដេីមទង ដោយគូស្នេហ៍ទាំងពីរនាក់បានបរិយ៉ាយជម្រាបទៅលោកមេភូមិ ថាពួកគេស្រលាញ់គ្នារយ:ពេល០៣ឆ្នាំមកហេីយ គឺតាំងពីពួកគេរៀននៅអនុវិទ្យាល័យ ដោយស្ម័គ្រស្មោះ ចិត្តនិងចិត្ត គ្មានអ្នកណាបង្ខិតបង្ខំឡេីយ លោកមេភូមិក៍បានធ្វេីកំណត់ហេតុទុកនិងជម្រាបទៅលោកមេឃុំមួយជំហ៊ានផងដែរ លោកមេភូមិបានឲ្យយោបល់ឲ្យឪពុកម្តាយកូនប្រុសចូលស្តីដណ្តឺងតាមប្រពៃណី រីឯខាងគ្រួសារកូនស្រីបានហៅទូរស័ព្ទមកពួកគាត់ទាំងយប់ ឲ្យចូលស្តីដណ្តឹងថែមទៀតផង។

បន្ទាប់ពួកគាត់ក៍បាននាំមេបាចាស់ទុំទៅស្តីដណ្តឹងតាមប្រពៃណី ដោយនិយាយព្រមព្រាងគ្នាយកថ្លៃបណ្តាការចំនួន ៣០០០ដុល្លារ ឲ្យខាងប្រុសចំនួន៣តុ គិតថាដល់ចេញវស្សារួចវៀបចំពិធី ។

លុះដល់កូនស្រីមកផ្ទះខាងប្រុសលេីកទី៣ ក្នុងកំឡុងពេលជិតថ្ងៃភ្ជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុកខាងកូនស្រីគឺលោក គួន វិទ្ធី ដែលមានមុខងារជាប៉ូលីសផង បាននាំប៉ូលីសក្រសួងមហាផ្ទៃ មកនាំកូនទាំងពីរនាក់ដែលកំពុងតែនៅផ្ទះខាងប្រុស ដោយប៉ូលីសប្រាប់ថា ទៅបំភ្លឺនៅស្រុក ក្រោយមកក៍បញ្ជូនដល់តុលាការខេត្តកណ្តាលទាំងពីនាក់ ។

បន្ទាប់មកឪពុកម្តាយខាងកូនស្រីបានអូសពង្រាត់កូនស្រីយកទៅបាត់ រីឯកូនប្រុសដេកគុក ដោយកាលចូលដណ្តឹងថាកូនស្រីអាយុ១៦ឆ្នាំ តែពេលនេះហេតុផលកូនស្រីមានអាយុ១៤ឆ្នាំទៅវិញ ។

ជុំវិញករណីខាងលេីនេះឪពុកម្តាយនិងសាច់ញាតិ រួមទាំងអ្នកជិតខាងខាងកូនប្រុស បានទទូចស្នេីសុំតាមរយៈបណ្ដាញសារព័ត៌មាន​អោយជួយផ្សព្វផ្សាយ ក្រែងលោ​បានដឹងដល់ថ្នាក់ដឹកនាំ អាចជួយអន្តាគមន៍ ជាពិសេសតុលាការខេត្តកណ្តាល មានក្ដីមេត្តា អាចដោះលែងកូនរបស់ពួកគាត់វិញ ព្រោះកូនប្រុសពួកគាត់មានជម្ងឺប្រចាំកាយទៀតផង ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍​ផង៕ រូបវីដេអូ គូស្នេហ៍ទាំងពីរនៅក្នុងតុលាការ (សារព័ត៌មានហង្សតូច​ផ្សព្វផ្សាយបន្ត ប្រភពពីបង កវីបេះដូងដែក)