លោក​ ផាន​ ទូច និង​ក្រុម​ការងារ​ ​ក្រុមហ៊ុន​ លក់​ ដីឡូ ក្រុមហ៊ុន​រាជសី​ក្រុង​អង្គរ​ រៀលអុីស្ទេត​ បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ ទិញ​សម្ភារៈ​សិក្សា​ ចែជូន​ ក្មួយៗ និងចាស់ជរាខ្វះខាត នៅខេត្តតាកែវ

នាវេលាម៉ោង៨ និង៣០នាទី ព្រឹកមិញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាបឋមសិក្សា រំដួល​រស្មី​ ឃុំអង្អកែវ​ ស្រុកទ្រាំង ខេត្តតាកែវ។

អំណោយ​សប្បុរសធម៌ដែលនាំមក ចែក​ជូន​ នេះបានការជួយឧបត្ថម្ភពី លោក​ ផាន​ ទូច និង​ក្រុម​ការងារ​ ​ក្រុមហ៊ុន​ លក់​ ដីឡូ បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ ទិញ​សម្ភារៈ​សិក្សា​ ចែជូន​ ក្មួយៗ រៀន​ នៅសាលា​ បឋមសិក្សា​ រំដួល​រស្មី​ ឃុំអង្អកែវ​ ស្រុកទ្រាំង ខេត្តតាកែវ និង​នាំយក​ អំណោយ​ ជូន​ លោក​ អ៊ុំ​ ពីរ​នាក់​ ប្ដី​ប្រពន្ធ​ មានជីវភាព​​ ខ្វះខាត​ រស់​នៅ​ ភូមិ​ត្រពាំង​វែង​ ឃុំ​ព្រៃ​ស្លិក​ ស្រុក​ទ្រាំង​ ខេត្តតាកែវ។

កម្មវិធីចែកសម្ភារ:សិក្សាដល់លោកគ្រូអ្នកគ្រូ០៦នាក់ នឹងសិស្សានុសិស្សចំនួន១៥៤នាក់ នឹងដោយមានការចូលរួមពីលោកមេភូមិ/ឃុំ លោកយាយលោកតា នឹងសប្បុរសជនជាច្រើន។

ហើយចំពោះអំណោយដែលត្រូវចែកជូនសិស្សានុសិស្សដែលជាប់លេខ ០១ ដល់លេខ ០៥ ៣០នាក់ ក្នុងម្នាក់ សៀវភៅសរសេរ០៥ក្បាល ប៊ិច៣ដើម ថវិកា ០១ពាន់រៀល និងសិស្សដែលមិនបានជាប់លេខសៀវភៅមួយក្បាលប៊ិច ៣ ដើម និងថវិកា០១ពាន់រៀល។
លោលោកមេឃុំ/ភូមិ ចូលរួម​ ០៤នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន០២មុឺនរៀល
លោកគ្រូ​អ្នក​គ្រូ​០៦នាក់ ក្នុងម្នាក់ ថវិកា​ ០២មុឺនរៀល។
ជូន​ លោក​ អ៊ុំ​ ពីរ​នាក់​ ប្ដី​ប្រពន្ធ​ មានជីវភាព​​ ខ្វះខាត​ រស់​នៅ​ ភូមិ​ត្រពាំង​វែង​ ថវិកាចំនួន ០៥ម៉ឺនរៀល មី ០១ កេស ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ និងសម្ភារៈមួយចំនួនទៀត។

ជាចុងក្រោយ លោកនាយកសាលាបឋមសិក្សា រំដួល​រស្មី​ បានថ្លែងអំណរគុណ លោក​ ផាន​ទូច​ និង​ក្រុម​ការងារ​ ​ក្រុមហ៊ុន​ លក់​ ដីឡូ បាន​នាំ​យក​ថវិកា​មួយ​ចំនួនចែកជូននៅពេលនេះ សូមជួបនូវពុទ្ធពរទាំង៤ប្រការ ១អាយុ: ២វណ្ណៈ ៣សុខ: ៤ពល: កុំបីឃ្លៀងឃ្លាតឡើយ៕