បើកកង់បីឥណ្ឌា រេចង្កូតចូលគន្លងរថយន្ត ត្រូវរថយន្ត CRV កំពុងបេីកលឿនមកពីក្រោយ បុកក្រឡាប់ផ្ងាជេីងម្ខាង និងរបួសងេីបលែងរួច នៅផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីកកង់បីឥណ្ឌាមួយគ្រឿង មិនប្រកាន់ស្ដាំ រេចូលគន្លងរថយន្ត ត្រូវបានរថយន្ត CRV កំពុងបេីកលឿនស្របគ្នាមកពីក្រោយ ទៅបុកពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង និងអ្នកបេីកបរកង់បីឥណ្ឌា រងរបួសជេីងងេីបមិនរួច បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណេីរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យផងដែរ កាលពីវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលបុរីប៉េងហ៊ួត លេីកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខព្រៃវែង 1M-4360 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ខណៈពេលដែលបេីកបរខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ហេីយរេចូលគន្លងរថយន្ត ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង ម៉ាក CRV ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-1514 កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើងស្របគ្នា ក៏ជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យអ្នកបេីកបរកង់បីឥណ្ឌា រងរបួសជេីងងេីបមិនរួច ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុផងដែរ តែមុនសមត្ថកិច្ចមកដល់ តៃកុងរថយន្ត បានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល ។
បច្ចុប្បន្នក្រោយពេលកេីតហេតុ អ្នកបេីកបរកង់បីឥណ្ឌាដែលរងរបួស ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ជួយហៅរថយន្តសង្គ្រោះគ្លីនិកឯក សុងការណ៍មកដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនិងកង់បីឥណ្ឌា ត្រូវបានសមត្ថកិច្ចធ្វេីការបាញ់គំនូស យកមកអែបខាងសិន និងសហការជាមួយជំនាញ ចុះមកវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕ ដោយបងម៉េង